Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេដឹកនាំ​របប​យោធា​បួ​គី​ណាហ្វា​សូ​លាលែង​ពី​តំណែង​និង​ភៀសខ្លួន​បន្ទាប់​ពី​រដ្ឋប្រហា​រ​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​សាសនា​និង​សហគម​ន៍​បាន​និយាយថា មេដឹកនាំ​របប​យោធា​របស់​បួ​គី​ណាហ្វា​សូបាន​យល់ព្រម​ចុះចេញ​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ​ទី​២​តុលា​ពោល​​គឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ក្រុម​មន្ត្រី​កងទ័ព​បានប្រកាស​ពី​ការបណ្តេញ​លោក​នៅ​ក្នុង​រដ្ឋប្រហា​រដែ​ល​បង្ក​ឱ្យ​មាន​ចលាចល​ផ្ទៃក្នុង​និង​ការ​ថ្កោលទោស​អន្តរជាតិ​។​

​មេដឹកនាំ​សាសនា​និង​សហគម​ន៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វរសេនីយ៍ទោ ប៉ូល​-​ហង់​រី សាន់​ដាវ​ហ្គោ ដា​មី​បា (Paul-Henri Sandaogo Damiba)”​ខ្លួន​គាត់​ផ្ទាល់​បាន​​ផ្តល់ជូន​ការលាលែង​ពី​តំណែង​នេះ​ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ដាក់​គ្នា​ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​មនុស្ស​និង​សម្ភារៈ​”​។​

​ពួកគេ​បាន​បន្ថែមថា រឿង​នេះ​កើតឡើង​បន្ទាប់​ពី​មាន​ការសម្របសម្រួលរ​វាង​លោក​ដា​មី​បា​និង​មេដឹកនាំ​ថ្មី លោក អ៊ីប្រាហ៊ីម ត្រា​អូ​រ៉េ (Ibrahim Traore)​ដែល​ប្រកាស​ដោយ​ក្រុម​មេដឹកនាំ​សាសនា​​និង​សហគមន៍​។​

​ប្រភព​ការទូត​ក្នុង​តំបន់​បាន​និយាយថា លោក​ដា​មី​បា ដែល​ខ្លួន​គាត់​ផ្ទាល់​កាន់អំណាច​នៅក្នុង​រដ្ឋប្រហារ​ខែ​មករា បាន​ភៀសខ្លួន​ទៅកាន់​រដ្ឋធានី​ឡូ​មេ (Lome)​របស់​តូ​ហ្គោ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់​ពី​ការ​​ធ្វើ​រដ្ឋប្រហារ​លើក​ទី​ពីរ​របស់​ប្រទេស​អាហ្វ្រិក​ខាងលិច​ក្រីក្រ​និង​គ្មាន​ស្ថិរភាព​មួយ​នេះ​នៅ​ឆ្នាំ​នេះ​។​

​លោក​ត្រា​អូ​រ៉េ​បាន​ប្រកាស​នៅ​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ​ថា គាត់​បាន​ទទួល​ការគាំទ្រ​ពី​មេទ័ព​ដើម្បី “​ស្តារឡើងវិញ​” ការតស៊ូ​ប្រឆាំងនឹង​ពួក​ជី​ហាដ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ ប្លុក​តំបន់​អាហ្វ្រិក​ខាងលិច ECOWAS បាន​ស្វាគមន៍​តួអង្គ​ផ្សេងៗ​គ្នា​នៅក្នុង​ឈុត​ឆាក​បួ​គី​ណាហ្វា​សូ ដែល​ទទួលយក​”​ដំណោះស្រាយ​ដោយ​សន្តិភាព​​ចំពោះ​ការខ្វែងគំនិត​គ្នា​របស់​ពួកគេ​”​។ សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា គណៈប្រតិភូ ECOWAS នឹង​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​អៅ​ហ្គា​ឌូ​ហ្គូ (Ouagadougou) នៅ​ថ្ងៃ​ចន្ទ​ទី​៣​តុលា​។​

​មេដឹកនាំ​សាសនា​និង​សហគម​ន៍​បាន​និយាយថា លោក​ដា​មី​បា​បានកំណត់ “​លក្ខខណ្ឌ​ប្រាំពីរ​” សម្រាប់​ការ​ចុះចេញ​ពី​តំណែង​។​ក្នុងចំណោម​លក្ខខណ្ឌ​ទាំង​នោះ​គឺ​រួមបញ្ចូល​ការធានា​សន្តិសុខ​សម្រាប់​គាត់​​និង​សម្ពន្ធមិត្ត​របស់គាត់​នៅក្នុង​យោធា​ហើយ​ថា​ការសន្យា​ដែល​គាត់​បាន​ផ្តល់​ឱ្យ​ទៅ​ប្លុក​ក្នុង​តំបន់​របស់​អាហ្វ្រិក​ខាងលិច​សម្រាប់​ការវិលត្រឡប់​ទៅកាន់​ការគ្រប់គ្រង​ស៊ីវិល​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ត្រូវបាន​​គោរព​។​

​មេដឹកនាំ​សាសនា​និង​សហគមន៍ ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​បួ​គី​ណាហ្វា​សូ បាន​និយាយថា លោក​ត្រា​អូ​រ៉េ​អាយុ ៣៤ ឆ្នាំ​បាន​ទទួលយក​លក្ខខណ្ឌ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ភាពស្ងប់ស្ងាត់​៕

​មេដឹកនាំ​ថ្មី លោក អ៊ីប្រាហ៊ីម ត្រា​អូ​រ៉េ

Post navigation