Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេដឹកនាំ​តួ​ក​គី​សារភាព​អំពី “​ចំណុច​ខ្វះខាត​” ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​រញ្ជួយ​ដី​កើនឡើង​ដល់​ជាង ១២.០០០ នាក់​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន កាលពី​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ បាន​ទទួលស្គាល់ “​ចំណុច​ខ្វះខាត​”​បន្ទាប់​ពី​ការរិះគន់​លើ​ការឆ្លើយតប​​របស់​រដ្ឋាភិបាល​រប​ស់លោក​ចំពោះ​រញ្ជួយ​ដី​ដ៏​ធំ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ១២.០០០ នាក់​នៅក្នុង​ប្រទេស​តួ​ក​គី​និង​ស៊ី​រី​។​

​ទំហំ​នៃ​គ្រោះមហន្ដរាយ​ដ៏​ធំ ដែល​បាន​ពង្រាប​អគារ​រាប់ពាន់​ខ្នង​ឱ្យ​រាប​ដល់​ដី​និង​សង្កត់​លើ​មនុស្ស​មិនដឹង​ចំនួន​ពិតប្រាកដ​នោះ បាន​បង្ក​ការលំបាក​ខ្លាំង​ដល់​ប្រតិបត្តិការ​សង្គ្រោះ​ដែល​រារាំង​ដោយ​​អាកាសធាតុ​ត្រជាក់​ខ្លាំង​រួចជាស្រេច​។​

​អ្នក​នៅ​រស់រាន​មានជីវិត​ត្រូវបាន​ទុកចោល​ដោយ​គ្មាន​អាហារ​និង​ទីជម្រក ហើយ​ក្នុង​ករណីខ្លះ​បាន​ត្រឹម​អង្គុយ​មើល​ទាំង​អស់សង្ឃឹម ខណៈ​សាច់ញាតិ​របស់​ពួកគេ​អំពាវនាវ​ឱ្យ​ជួយ​សង្គ្រោះ​ហើយ​នៅ​ទីបំផុត​​បាន​ស្ងាត់​មាត់​ឈឹង​នៅក្រោម​កម្ទេចកម្ទី​។​

​លោកស្រី សេ​មី​រ៉េ ខូ​បាន (Semire Coban) គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យនៅ​ខេត្ត​ហា​តាយ (Hatay) ប្រទេស​តួ​ក​គី បាន​និយាយថា “​ក្មួយប្រុស​របស់​ខ្ញុំ ប្អូនថ្លៃ​របស់​ខ្ញុំ​និង​ប្អូនស្រី​របស់​ប្អូនថ្លៃ​ខ្ញុំ​គឺ​ស្ថិត​​នៅក្នុង​គំនរ​បាក់បែក​។​យើង​មិន​អាច​ទាក់ទង​ពួកគេ​បាន​ទេ​។ យើង​កំពុង​ព្យាយាម​និយាយ​ជាមួយ​ពួកគេ ប៉ុន្តែ​ពួកគេ​មិន​ឆ្លើយតប​…​យើង​កំពុង​រង់ចាំ​ការជួយ​។ វា​មាន​រយៈពេល ៤៨ ម៉ោង​ហើយ​”​។​

​ទោះយ៉ាងណា ក្រុម​អ្នក​រុករក​បាន​បន្ត​ទាញ​អ្នក​នៅ​រស់រាន​មានជីវិត​ពី​កម្ទេចកម្ទី ពោលគឺ​បី​ថ្ងៃ​បន្ទាប់​ពី​រញ្ជួយ​ដី​កម្រិត ៧,៨ រិ​ច្ឆ​ទ័​រ ជា​រញ្ជួយ​ដី​ដ៏​ប្រល័យ​បំផុត​មួយ​ក្នុង​សតវត្សរ៍​នេះ​រួចទៅហើយ​បើទោះបី​​ជា​ចំនួន​អ្នក​ស្លាប់​នៅ​តែ​បន្ត​កើនឡើង​ក៏ដោយ​។​

​ខណៈ​ការរិះគន់​បាន​កើនឡើង​នៅលើ​បណ្តាញ​សង្គម លោក​អឺ​ដូ​ហ្គាន​បាន​ចុះ​ទៅ​មើល​កន្លែង​រងគ្រោះ​ខ្លាំង​បំផុត គឺ​ចំណុច​ស្នូល​នៃ​រញ្ជួយ​ដី​នៅ​ទីក្រុង​កា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស (Kahramanmaras) និង ទទួលស្គាល់​បញ្ហា​នៅក្នុង​ការឆ្លើយតប​។​

​លោក​បាន​បន្តថា “​ពិត​ណាស់​មាន​ចំណុច​ខ្វះខាត​។ ស្ថានភាព​គឺ​មើលឃើញ​ច្បាស់​នឹង​ភ្នែក​។ វា​មិន​អាច​ទៅរួច​ទេ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​គ្រោះមហន្តរាយ​ធំ​បែប​នេះ​”៕

អ្នកស្លាប់​កើនឡើង​ដល់​១២.០០០​នាក់​ហើយ​នៅពេល​ការងារ​ស្វែងរក​និង​ជួយសង្គ្រោះ​កំពុង​បន្ត​

Post navigation