Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនបានប្រកាសគាំទ្រពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនីតិកាលទី៧និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានប្រកាសគាំទ្រពេញទំហឹងសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានិងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជារយៈពេល២ថ្ងៃបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី ២៩ខែមករាឆ្នាំ២០២៣នេះ មហាសន្និបាតបាន ប្រព្រឹត្តទៅស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សក្នុងស្មារតីសាមគ្គីភាព ឯកភាពខ្ពស់និងចេញសេចក្តីសម្រេចចិត្ត១១ ចំណុច ។

មហាសន្និបាតបានដំណើរការតាមរបៀបវារៈនិងបានសម្រេចលទ្ធផលដូចខាងក្រោម៖
ក- ពិភាក្សា និងអនុម័ត របាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣។
ខ- ពិភាក្សា និងអនុម័ត «កម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ។
គ- វាយតម្លៃអំពីការអនុវត្តភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ។
ឃ-គាំទ្រពេញទំហឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភានិងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ៕

Post navigation