Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ

Views: 3

ដោយ៖តារារិទ្ធ(ភ្នំពេញ)មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជារយៈពេល២ថ្ងៃបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣ នេះបានផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ តាមរយៈការបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ។

សេចក្តីសម្រេចរបស់មហាសេន្និបាតវិសាមញ្ញបានបន្តថា៖គណបក្សបន្តអនុវត្តកម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩, អនុ វត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណានិងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យនិងផល ប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់,បន្តជំរុញការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួលនិងដំឡើងប្រាក់សោធននិវត្តន៍ការដំឡើងប្រាក់ ឈ្នួលអប្បបរមាដល់កម្មករនិយោជិតនិងការអនុវត្តប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារនិងខិតខំដោះស្រាយតម្រូវ ការផ្សេងៗរបស់ប្រជាជនជាអាទិ៍ការងារធ្វើទីផ្សារកសិផល ស្ថិរភាព ថ្លៃទំនិញចាំបាច់ ការថែរក្សាសុខភាព ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការកសាងផ្លូវជនបទប្រឡាយទឹក ជាដើម ៕

Post navigation