Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់

Views: 2

ដោយ៖តារារិទ្ធ(ភ្នំពេញ)មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជារយៈពេល២ថ្ងៃបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣ បានសម្រេចប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់សំដៅការពារផលប្រយោជន៍ស្នូលរបស់ជាតិ, គោរពនិយាម គោលបំណង និងគោល ការណ៍នានានៃធម្មនុញ្ញរបស់ អ.ស.ប.និងអាស៊ាន, ចូលរួមសកម្មក្នុងកិច្ចប្រឹងប្រែងតំបន់និងសាកលលោកដើម្បីថែរក្សានិងពង្រឹងសន្តិរា ស្ថិរភាពនិងវិបុលភាព, បន្តប្រយុទ្ធ ប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេ ទ អំពើភេរវកម្ម ជំងឺឆ្លងនានា ។ល។ និង រួមចំណែកក្នុងការពង្រឹងពហុភាគី និយម ។ ជាមួយគ្នានេះនៅក្នុងបរិការណ៍ដែលសភាពការណ៍តំបន់និងអន្តរ ជាតិ កំពុងមានការវិវត្តដ៏ស្មុគស្មាញមិនប្រាកដប្រជា និង ប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងនោះ យើងសូមអំពាវនាវដល់បណ្ដារដ្ឋដែលពាក់ព័ន្ធក្នុងជម្លោះនានាសូមបង្កើនការអត់ធ្មត់ ពង្រឹងកិច្ចសហប្រតិបត្តិការ ហើយព្យាយាមរួមគ្នារកដំណោះស្រាយដោយសន្តិវិធី ដើម្បី ធានាបាននូវសុខសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ ៕

Post navigation