Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ទីរពិសោធន៍ជាតិ នៃក្រសួងសុខាភិបាល កំពុងពិនិត្យសំណាកស្រាស ដែលសង្ស័យបង្កឱ្យពុលមនុស្ស បីនាក់ ក្នុងនោះស្លាប់ ពីរនាក់ នៅក្រុងប៉ោយប៉ែត

Views: 10

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ទីរពិសោធន៍ជាតិ នៃក្រសួងសុខាភិបាល កំពុងពិសោធន៍សំណាកស្រាស ដែលសង្ស័យបង្កពុលមនុស្ស បីនាក់ ក្នុងនោះស្លាប់ ពីរនាក់ នៅក្រុងប៉ោយប៉ែត។

លោកវេជ្ជបណ្ឌិត ចេ ពិចិត្ត អនុប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី១៣ ខែមករាថាៈ មន្ត្រីជំនាញនៃមន្ទីរ និងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ គ្រូពេទ្យសហការនឹងមន្ត្រីអាជ្ញាធរ ដែនដី មន្ត្រីនគរបាល បានចុះពិនិត្យជនរងគ្រោះ នៅផ្ទះផង នៅមន្ទីរពេទ្យផង និងយកសំណាកស្រា ស សល់ចំណុះ ៩០០ មីលីលីត្រ ហើយបញ្ជូនទៅមន្ទីរ ពិសោធន៍ជាតិ នៃក្រសួងសុខាភិបាល ដើម្បីពិសោធន៍។

លោកបានបន្តថាៈ ហេតុនេះ នៅពេលណា មិនទាន់ដឹងលទ្ធផលពីមន្ទីរពិសោធន៍ ជំនាញមិនទាន់អាចបញ្ជាក់បានទេ ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត ចេ ពិចិត្ត បានឱ្យដឹងថាៈ យោងសមត្ថកិច្ច ពិនិត្យនិងស្តាប់ការបំភ្លឺពីសាក្សី និងក្រុមគ្រួសារ ជនរងគ្រោះ យោងផ្នែកសុខភាពសាធារណៈ បានឱ្យដឹងថា ករណីនោះ ជាករណីសង្ស័យពុលស្រា និងចំណីអាហារ។

សូមរំលឹកថា សមត្ថកិច្ចនគរបាល និងអាជ្ញាធរសង្ស័យថា ជាករណីពុលស្រា ស ឬ ស្រាបិត ដែលបណ្តាលឱ្យមនុស្ស ប្រុស ស្រី ចំនួន ពីរនាក់ បានស្លាប់ គឺក្នុងចំណោម បីនាក់ ដែលដំកង់គ្នា ហូបស្រាស និងក្លែមចំណី នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាៈ ជនរងគ្រោះ ស្លាប់មានៈ ១.ឈ្មោះ ហ៊ាន ប៊ុនណារ៉ាត់ ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២.ឈ្មោះ ពេក អានី ភេទស្រី អាយុ ៣៦ ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅ បូរីមានជ័យ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងជនរងគ្រោះម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ គ្រូពេទ្យ កំពុងជួយសង្គ្រោះនៅឡើយ។

នគរបាល បានឲ្យដឹងថាៈ មុនពេលកើតហេតុ ជនរងគ្រោះ បាននាំគ្នាទិញស្រាឧប (ស្រាបិត ឬស្រាស ផឹកនៅផ្ទះឈ្មោះ ពេក អានី ភេទស្រី អាយុ ៣៦ ឆ្នាំ ក្រោយមក ក៏បានសង្ស័យពុលស្រានោះ ទាំង បីនាក់ ហើយត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ៕/V

Post navigation