Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលអញ្ជើញពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញទី៦នៅខេត្តកោះកុង

Views: 2

ដោយៈម៉េងឆៃ/ភ្នំពេញ៖ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០២៣ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុង​ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៦) នៅតាមទី​តាំង​ចាក់វ៉ាក់សាំងនានា ក្នុងខេត្តកោះកុង ដែលមានដូចជា ផ្សារដងទង់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស​តេជោសែនកោះកុង តំបន់សេដ្ឋកិច្ចពិសេស និងសាលាខេត្តកោះកុង។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុង​ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៦) នៅតាមទី​តាំង​ចាក់វ៉ាក់សាំងនានា ក្នុងខេត្តកោះកុង(រូបថតក្រសួងសុខាភិបាល)

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ(ដូសទី៦) ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣
កន្លងទៅនេះ។
គិតត្រឹមថ្ងៃទី១៣ ខែមករា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ​១៩នៅកម្ពុជាគិតពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។លទ្ធផលមានដូចតទៅ៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៣ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៣ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៥០ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,១៦ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,២៧ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
ជារួមលទ្ធផលនៃចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣១ភាគរយ៕សរន

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុង​ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៦) នៅតាមទី​តាំង​ចាក់វ៉ាក់សាំងនានា ក្នុងខេត្តកោះកុង(រូបថតក្រសួងសុខាភិបាល)

Post navigation