Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្រ្តីជាន់ខ្ពស់បក្ស៖រណសិរ្យ២ធ្នូឆ្នាំ១៩៧៨បាន រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គមជាតិ នៅគ្រប់ដំណាក់កាល

Views: 1

ដោយៈបញ្ញាសាស្រ្ត/កំពង់ធំ៖ រណសិរ្ស២ធ្នូឆ្នាំ១៩៧៨មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ជា ចាន់តូ សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តក្នុងឱកាសអញ្ជើញជាអធិបតី
ភាពក្នុងមិទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ២០២២)នៅខេត្តកំពង់ធំនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២២ដោយមានតំណាងមហាជននិងតំណាងមកពីគ្រប់វិស័យ
ជិតពីរពាន់នាក់បានចូលរួមផងដែរ។

នៅឱកាសនោះលោកបណ្ឌិតមានប្រសាសន៍ថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៤ (២ធ្នូ ១៩៧៨-២ធ្នូ ២០២២) ទិវាកំណើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា” ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាក្រោកឈរធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិត ឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជ សាសន៍ប៉ុលពត។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឲ្យមាតុ ភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

លោកបន្តថា រយៈពេល ៤៤ ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅតែស្ថិតក្នុងដួងចិត្ត និងការចងចាំ នៃប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ ផ្អែកលើមូលដ្ឋាននេះ ហើយ ដែលធ្វើឲ្យប្រជាជនកម្ពុជាយើងនៅយល់ដឹងយ៉ាងច្បាស់ថា រណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មាន មហាគុណូបការៈចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់ នៅយ៉ាង សុខដុមរមនា ក្នុងសន្ដិភាព សេរីភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ា នៃការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយដែលសម្រេចបានកន្លងមក។ ជាពិសេស បានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះសម្រាប់បន្ត ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីករបស់ប្រជាជន។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៦ នីតិកាលទី ៦ របស់រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្ត អនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណ នៃគោលនយោបាយ សេដ្ឋកិច្ចសង្គមរបស់ខ្លួន។ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់និងសកម្មភាពប្រកបដោយផ្លែផ្កាក្នុងការអនុវត្តន៍រាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយដែលកាន់តែពង្រីកបាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀត ដល់ការអភិវឌ្ឍលើគ្រប់វិស័យ៕/PC

Post navigation