Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រី​៖ ពលរដ្ឋ​បាន​ជម្លៀស មក​ទួល​សុវត្ថិភាព មាន​សន្តិសុខ និង​ការផ្តល់សេវា​ល្អ​

Views: 9

​ដោយៈ ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​សមត្ថកិច្ច បាន​អះអាងថាៈ ពលរដ្ឋ​ជម្លៀស​ពី​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង នៃ​ស្ទឹង​សិរីសោភ័ណ និង​ស្ទឹង​មង្គល​បូរី មក​ស្នាក់​នៅក្នុង​ជំរំ​តង់ ទួល​សុវត្ថិភាព មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ មាន​សន្តិសុខ ម្ហូបអាហារ ថ្នាំសង្កូវ សេវា​ទឹកស្អាត អគ្គិសនី ការថែទាំ និង​ការផ្តល់សេវា​ល្អ​គ្រប់ផ្នែក ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ បានទទួល​ជ្រាប​ដូច្នេះ ពេល​ដឹកនាំ​លោក​ស្នងការរង និង​កម្លាំង​នគរបាល ក្រោម​ឱវាទ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ វាង​ក្រុង​សិរីសោភ័ណ នៅក្នុង​ភូមិ​ព្រែកជីក ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ដែល​ទឹកជំនន់ កំពុង​ហក់​ឡើង​ខ្លាំង​។​
​នោះមក​ពីក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់ ទាំងថ្ងៃទាំងយប់ ជា​បន្តបន្ទាប់ មួយរយ​:​ចុងក្រោយ​នេះ​។​

​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ក៏បាន​ចុះសួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច ជម្លៀស​មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​ផងដែរ​។ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​រស់នៅ​ប្រកបដោយ​អនាម័យ និង​ត្រូវ​ហាមប្រាម​កូនតូចៗ​របស់លោក​អ្នក កុំ​ឲ្យ​ចុះ​លេង​ទឹក ព្រោះ​ទឹក​កំពុង​ជន់​លិច វា​អាច​បង្ក​ឲ្យ​លង់​ស្លាប់​បាន​។ បន្ថែម​ពីលើ​នេះ ត្រូវ​ថែរក្សា​ការពារ​ទ្រព្យសម្បត្តិ វត្ថុ​មានតម្លៃ និង​សត្វ​ចិញ្ចឹម ឲ្យ​បានល្អ​ដោយ​ខ្លួនឯង ក្នុងករណី​ចាំបាច់ ត្រូវរាយការណ៍ជូន​ស​ម​ត្ថ​កិច្ច ដែល​នៅ​ជិត​បំផុត ដើម្បី​ជួយ​អន្តរាគមន៍​។​

​សូម​រំលឹកថា គឹ​ត​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នេះ មាន​ប្រជាពលរដ្ឋ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ចំនួន ៥៤ គ្រួសារ និង​ពលរដ្ឋ​សង្កាត់​ព្រះ​ពន្លា សង្កាត់​អូរ​អំបិល និង​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ចំនួន​ជាង ៥០ គ្រួសារ ដែរ​ត្រូវបាន​នគរបាល យោធា កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ដែនដី ក្រុមការងារ​ផ្សេងទៀត ចុះជួយ​សង្គ្រោះ អន្តរាគមន៍ ជម្លៀស​ចេញពី​តំបន់ ឬ​ផ្ទះសម្បែង​ដែល​ជន់​លិច ឲ្យ​មក​ស្នាក់នៅ​ទីទួល​មាន​សុវត្ថិភាព ជា​បណ្តោះអាសន្ន​៕ V / N

Post navigation