Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រី​ក្រសួង​ធនធានទឹក​នាំ​អ្នកបច្ចេកទេស​ជប៉ុន​ទៅ​មើល​អាងទឹក​ស្ពាន​ស្រែង និង​អាងទឹក​៣០​កញ្ញា​

Views: 8

ដោយៈ ប​.​ខុន​/​ភ្នំពេញៈ អាងទឹក​ស្ពាន​ស្រែង​នៅក្នុង​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប និង​អា​ទឹក​៣០​កញ្ញា នៅក្នុង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ ជា​អាងទឹក​ចាស់​ដែល​បាន​កសាងឡើង​នៅក្នុង​របប​ប៉ុលពត ហើយ​នៅ​អាច​ប្រើប្រាស់​បាន​មាន​កម្រិត​ដោយសារ​មាន​ធ្វើ​ការថែទាំ និង​ជួសជុល​ជា​បន្តបន្ទាប់​ដោយ​ថវិកាជាតិ ត្រូវបាន​ក្រសួង​ធនធានទឹក​ចាត់ លោក​ពេជ្រ វាសនា អនុរដ្ឋលេខាធិការ​ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ជ​ប៉ុន​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​និង​ទេសចរ (MLIT) ជប៉ុន ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​មុននឹង​ឈានទៅ​ធ្វើការ​សិក្សា​បឋម ដើម្បី​រៀបចំ​ផែនការ​ជួសជុល​នៅពេល​ខាងមុខ​។​

​លោក​ពេជ្រ វាសនា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ ថា លោក​បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​រួមជាមួយ​ក្រុមការងារ​ប​ច្ចេកទេស​ជប៉ុន​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​និង​ទេសចរ (MLIT) ជប៉ុន  ​ចុះ​ពិនិត្យ​ស្ថានភាព​អាងទឹក​ស្ពាន​ស្រែង​នៅក្នុង​ខេត្តសៀមរាប និង​អាងទឹក​៣០​កញ្ញា​នេះ អស់​រយៈពេល​២​ថ្ងៃ​មកហើយ​។​

​កាលពី​ថ្ងៃទី​៣០ ខែមករា លោក​អនុរដ្ឋលេខាធិការ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះទៅពិនិត្យ​អាងទឹក​ស្ពាន​ស្រែង​ស្ថិតនៅ​ក្នុងស្រុក​ក្រឡាញ់​ខេត្តសៀមរាប និយាយ​ឱ្យដឹងថា អាងទឹក​នេះ​បាន​កសាងឡើង​នៅក្នុង​របប​ប៉ុលពត ហើយ​ត្រូវបានធ្វើ​ការជួសជុល​ជា​បន្តបន្ទាប់​ដោយ​ថវិកាជាតិ​អាច​ប្រើប្រាស់​បាន​រហូតដល់​ស​ព្វ​ថ្ងៃ តែមាន​កម្រិត​  ដោយហេតុ​នេះហើយ​ទើប​ក្រសួង​សម្រេច​ឱ្យ​លោក​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ជ​ប៉ុន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​ ​ដើម្បី​ឈានទៅ​ធ្វើការ​សិក្សា​បឋម​មុននឹង​ទៅដល់​ការរៀបចំ​ផែនការ​ជួសជុល​នៅពេល​ខាងមុខ​។​
ក្រោយពី​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ស្ថានភាព​អាងទឹក​ស្ពាន​ស្រែង​រួច​កាលពី​ថ្ងៃទី​៣០​ខែមករា​នៅ​ថ្ងៃទី​៣១ ខែមករា​ក្រុមការងារ​ក៏បាន​បន្ត​ចុះ​ពិនិត្យ​អាងទឹក​៣០​កញ្ញា នៅក្នុង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ ដែល​ជាង​អាង​ទឹកបាន​កសាងឡើង​ក្នុង​របប​ប៉ុលពត​និង​ប្រើប្រាស់​បាន​មាន​កម្រិត​រហូតដល់​ស​ព្វ​ថ្ងៃ ដោយសារ​មានការ​ជួលជុល​ថែទាំ​ដោយ​ថវិកាជាតិ​ជា​បន្តបន្ទាប់​៕​/R

Post navigation