Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីជំនាញ ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ លើបណ្តោយផ្លូវជាតិលេខ៦A ទាំងកំដៅនិងកំរាស់

Views: 9

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ ខណៈដែលក្រុមការងារ នៃមន្ទីរសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញបាននឹងកំពុងជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ លើបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មន្ត្រីជំនាញ នៃមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ មករា នេះ បានពិនិត្យលក្ខណៈបច្ចេកទេស លើការអ៊ុតកៅស៊ូ និងវាស់កំដៅកៅស៊ូ មុននៃការអ៊ុត ជាមួយនឹងការវាស់កំរាស់សាច់កៅស៊ូ ដែលត្រូវអ៊ុតផងដែរ ដើម្បីឱ្យដឹងថា ការអ៊ុតកៅស៊ូ នៅកំណាត់ផ្លូវជាតិលេខ៦A នេះ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងត្រឹមត្រូវតាមកំរាស់កៅស៊ូ ដែលបានកំណត់ឬទេ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ មករានេះថា៖ តាមប្រសាសន៍ណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលគ្រឹះអ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំនូសចរាចរណ៍ ជាមួយនឹងដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦A ឱ្យបានរួចរាល់ នៅមុនខែមីនា ឆ្នាំ២០២៣ ពោលគឺឱ្យបានរួចរាល់ នៅមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ កំណាត់ផ្លូវជាតិលេខ៦Aនេះ ជាផ្លូវក្នុងចំណោមផ្លូវ ៤ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជួសជុស និងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ នៅខែមីនា ឆ្នាំ២០២៣ ដែលមានប្រវែង ១៧ គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវ ទំហំមុខកាត់ ១ម៉ែត្រ ប្រវែង ៣៥ គីឡូម៉ែត្រ រៀបការឺឡា គូសគំនូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ការងារនេះ គិតមកដល់ ពេលនេះ សម្រេចបាន ៨០ ភាគរយហើយ ។

ផ្លូវទាំង ៤ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនា និងជួសជុលអ៊ុតកៅស៊ូ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ រួមមាន មហាវិថីឈ្នះ ឈ្នះ មានទទឹងផ្លូវ ២០ ម៉ែត្រ ប្រវែងជាង ៨ គីឡូម៉ែត្រ ផ្លូវជាតិលេខ៦A ប្រវែង ១៧ គីឡូម៉ែត្រកន្លះ និងផ្លូវថ្មី ២ ខ្សែទៀត ដោយស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា ២ ផ្នែក ឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថីឈ្នះ ឈ្នះ ។

លោក សាំ ពិសិដ្ឋ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជួយថែរក្សាការ៉ឺឡាថ្មើរជើង ដោយកុំដាក់តាំងលក់ឥវ៉ាន់ ការចតជាដើម លើការឺឡា ដែលធ្វើឱ្យប៉ះពាល់ ដល់អ្នកដំណើរថ្មើជើងនិងជួយថែរក្សាលូ និងស្លាកសញ្ញាចរាចរណ៍កុំឱ្យខូចខាតផង៕/V/R

Post navigation