Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីការទូត​កំពូល​របស់​ចិន​និង​កូរ៉េខាងត្បូង​ប្តេជ្ញា​អភិវឌ្ឍ​ទំនាក់ទំនង​អោយ​កាន់តែ​ជិតស្និទ្ធ​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​អ្នកការទូត​កំពូល​របស់​កូរ៉េ​ខាងត្បូង​និង​ចិន​បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​អង្គារ​ទី​៩​សីហា​ថា​នឹង​អភិវឌ្ឍ​ទំនាក់ទំនង​អោយ​កាន់តែ​ជិតស្និទ្ធ​និង​រក្សា​ខ្សែសង្វាក់​ផ្គត់ផ្គង់​​ឧស្សាហកម្ម​ឱ្យ​មាន​ស្ថិរភាព នៅ​គ្រា​ដែល​មាន​ការប្រកួតប្រជែង​កាន់តែ​ស៊ីជម្រៅ​រវាង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​។​

​កូរ៉េខាងត្បូង ដែល​ជា​សម្ពន្ធមិត្ត​យូរលង់​របស់​អាម៉េរិក​កំពុង​ជួប​ការលំបាក​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​គោលនយោបាយ​ការបរទេស​កាន់តែ​ដាច់​ណាត់​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង​។ ជម្លោះ​រវាង​អាម៉េរិក​និង​ចិន​អំពី​កោះ​តៃវ៉ាន់​បាន​បន្ថែម​ភាពស្មុគស្មាញ​ដល់​រដ្ឋាភិបាល​នានា ដែល​ចង់បាន​ចំណង​មិត្តភាព​ល្អ​ជាមួយ​ភាគី​ទាំងពីរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក រដ្ឋមន្ត្រីការបរទេស​លោក ផាក ជីន (Park Jin)​និង​លោក វ៉ាង យី​បាន​អំពាវនាវ​ឱ្យមាន​ការអភិវឌ្ឍ​ទំនាក់ទំនង​ដោយ​ផ្អែក​លើ​ជោគជ័យ​នៃ​ទំនាក់ទំនង​​ពាណិជ្ជកម្ម​ដែល​មាន​អាយុកាល​បី​ទសវត្សរ៍​។ រដ្ឋមន្ត្រី​ទាំង​ពីរ​កំពុង​ជួប​គ្នា​នៅ​ទីក្រុង​ឈី​ងតាវ (Qingdao) ភាគ​ខាងកើត​ប្រទេស​ចិន​។​

​លោក​ផាក​និង​លោក​វ៉ាង​មិន​បាន​ផ្តល់​ការ​ចង្អុលបង្ហាញ​ថា​ពួកគេ​បាន​ពិភាក្សា​អំពី​ភាព​តានតឹង​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​សប្តាហ៍​មុន​ដោយ​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​ទៅកាន់​​កោះ​តៃវ៉ាន់​គ្រប់គ្រង​ដោយ​ខ្លួនឯង ដែល​ចិនដីគោក​អះអាងថា​ជា​ទឹកដី​របស់​ខ្លួន​នោះ​ទេ​។ ទីក្រុង​ប៉េកាំង​បាន​សងសឹក​ដោយ​ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​បំភិតបំភ័យ​កោះ​នេះ​ហើយ​បាន​លុប​ចោលការ​​សន្ទនា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​និង​បញ្ហា​ផ្សេងៗ​ទៀត​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល (Yoon Suk Yeol) ដែល​ចូល​កាន់តំណែង​កាលពី​ខែ​មីនា ចង់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​និង​ជប៉ុន​ដើម្បី​​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ចិន ដែល​ជា​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​មើលឃើញ​ជប៉ុន​ជា​គូប្រជែង​យុទ្ធសាស្ត្រ​ប៉ុន្តែ​ក៏​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កូរ៉េ​​ខាងត្បូង​ផងដែរ​។​

​លោកស្រី​ផេ​ឡូ​ស៊ី​បាន​ទៅ​កូរ៉េខាងត្បូង​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​លោក​យូ​ន ដែល​កំពុង​សម្រាក​វិស្សមកាល បាន​និយាយ​ជាមួយ​លោកស្រី​តាម​ទូរស័ព្ទ​ជំនួស​ឱ្យ​ការជួប​ទល់មុខ​គ្នា​។ ក្រុម​អ្នក​រិះគន់​បាន​ចោទ​ថា​គាត់​គេច​មិន​ជួប​លោក​ស្រី​ដើម្បី​ការពារ​ទំនាក់ទំនង​ជាមួយ​ចិន​៕

​រដ្ឋមន្ត្រី​ទាំង​ពីរ​កំពុង​ជួប​គ្នា​នៅ​ទីក្រុង​ឈី​ងតាវ (Qingdao)​ភាគ​ខាងកើត​ប្រទេស​ចិន ។​ប្រភព​ព័ត៌មាន​បាន​និយាយថា ប្រមុខ​ការទូត​ទាំងពីរ​បាន​យល់ស្រប​គ្នា​ថា បញ្ហា​ប្រព័ន្ធ​ខែល​ការពារ​កាំជ្រួច​THAAD​ដែល​អាម៉េរិក​នាំ​ទៅ​ដាក់​តាំង​នៅ​កូរ៉េខាងត្បូង​នឹង​មិន​ជា​ឧបសគ្គ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ​

Post navigation