Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មើល​ទៅ​ការប្រើ​នុយក្លេអ៊ែរ​លើ​អ៊ុយ​ក្រែន​ជិត​កើត​មាន​មែនទែន​ហើយ​បន្ទាប់​ពី​រុស្ស៊ី​បាត់បង់​មូលដ្ឋាន​រឹងមាំ​មួយ​ក្នុង​ទឹកដី​ដែល​ខ្លួន​ទើប​ដាក់​ជា​ឧបសម្ពន្ធ​

Views: 8

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ទាហាន​របស់​ខ្លួន​បាន​បោះបង់ចោល​មូលដ្ឋាន​របស់​ពួកគេ​នៅ​ទីក្រុង​លី​ម៉ាន​(Lyman)​នៅ​អ៊ុយ​ក្រែន​ខាងកើត​ដោយ​សារ​ខ្លាចត្រូវ​កង​​កម្លាំង​អ៊ុយ​ក្រែន​ឡោម​ព័ទ្ធ ហើយ​មេដឹកនាំ​តំបន់ឆេច​ឈ្នី​ម្នាក់​ដែល​ជា​សម្ពន្ធមិត្ត​ជិតដិត​បំផុត​របស់​ពូ​ទីន បាន​និយាយថា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​គួរពិចារណា​ប្រើ​សព្វាវុ​ធ​នុយក្លេអ៊ែរកម្លាំង​ខ្សោយ​មួយ​ជា​ការឆ្លើយ​​តប​។​

​ការបាត់បង់​ទីប្រជុំជន​នេះ​ជា​ការដើរថយក្រោយ​ធំ​មួយ​សំរាប់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បន្ទាប់​ពី​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន​ប្រកាស​តំបន់​ចំនួន​បួន​នៅអ៊ុយ​ក្រែន​ខាងកើតដែល​កងកម្លាំង​គាត់​ទើប​វាយ​​កាន់កាប់​ដាក់​ជា​ឧបសម្ពន្ធ​(​បញ្ចូល​ជា​ផ្នែក​)​របស់​រុស្ស៊ី​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​សុក្រ​ដែល​រដ្ឋាភិបាល​ទីក្រុង​គៀវ​និង​លោក​ខាងលិច​ថ្កោលទោស​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា « កងកម្លាំង​សម្ពន្ធមិត្ត​បាន​ដកចេញ​ពី​និគម​ន​ជន​លី​ម៉ាន ទៅកាន់​ខ្សែត្រៀម​មានប្រៀប​ជាង​ដោយសារ​មាន​ហានិភ័យ​ពី​ការឡោមព័ទ្ធ​»​។​

​សេចក្តីថ្លែងការណ៍​នេះ​បានបញ្ចប់​ភាពស្ងប់ស្ងាត់​ផ្លូវការ​រាប់​ម៉ោង​ពី​ទីក្រុង​មូ​ស្គូ បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​គៀវ​ដំបូង​បាន​និយាយថា ខ្លួន​បាន​ឡោម​ព័ទ្ធ​ទាហាន​រុស្ស៊ី​នៅក្នុង​តំបន់​នេះ​និង​បន្ទាប់​មក​ថា​កង​​កម្លាំង​របស់​ខ្លួន​បាន​ចូល​ក្នុង​ក្រុង​លី​ម៉ាន​។​

​ទាហាន​អ៊ុយ​ក្រែន​ត្រដាង​ទង់ជាតិ​អ៊ុ​យក្រែ​ន​នៅ​ច្រកចូល​ទីក្រុង​ក្នុង​តំបន់​ដូណិត​ស​ខ៍

​ទាហាន​អ៊ុយ​ក្រែន​បង្ហាញ​ទាហានស​ត្រូវដែ​ល​ត្រូវបាន​ចាប់ខ្លួន

​រ៉ា​មហ្សា​ន់ កា​ឌី​រ៉ូវ (Ramzan Kadyrov) មេដឹកនាំ​តំបន់ឆេច​ឈ្នី ដែល​បាន​ពណ៌នា​ខ្លួនឯង​ថា​ជា​មនុស្ស​ជំនិត​ក្រៅ​ផ្លូវការ​របស់​ពូ​ទីន បាន​និយាយថា​លោក​មិន​អាច​នៅ​ស្ងៀម​បាន​តទៅទៀត​ទេ​ក្រោយ​​ពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បោះបង់​ចោល​ទឹកដី​នេះ ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បានប្រកាសថា​ជា​ផ្នែក​របស់​រុស្ស៊ី​កាល​ពី​មួយ​ថ្ងៃមុន​នេះ​។​

​កា​ឌី​រ៉ូវ បាន​សរសេរ​បង្ហោះ​ក្នុងតេឡេ​ក្រាម​ថា «តាម​មតិ​ផ្ទាល់​របស់​ខ្ញុំ គួរ​គិតគូរ​អំពី​វិធានការ​គំហ៊ុក​ខ្លាំង​ឡើង ដូចជា​ប្រកាស​ច្បាប់អាជ្ញាសឹក​នៅ​តំបន់​ព្រំដែន​និង​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​កំលាំង​ខ្សោយ​»​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បាន​និយាយ​ថា​ការដណ្តើ​ម​បាន​ទីក្រុង​លី​ម៉ាន​អនុញ្ញាត​អោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​ទីក្រុង​គៀវ​រុលចូល​តំបន់​លូ​ហាន់​ស​ខ៍ ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូប្រ​កាស​​ការគ្រប់គ្រង​ទាំងស្រុង​កាលពីដើម​ខែ​កក្កដា​។​លោក​ថា​«​លី​ម៉ាន​សំខាន់​ដោយ​សារ​វា​ជា​ជំហាន​បន្ទាប់​ឆ្ពោះទៅ​រំដោះ​តំបន់​ដុន​បាស​របស់​អ៊ុ​យក្រែន​។​វា​ជា​ឳ​កាស​មួយ​ដើម្បី​ចូល​ទៅ​កាន់​តំបន់​ក្រេ​មីនណា​(Kreminna)​និង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍​(Sievierodonetsk) ហើយ​វា​សំខាន់​ណាស់​ខាង​ចិត្តសាស្ត្រ​ផងដែរ»​។​

​សូមបញ្ជាក់​ថា តំបន់​ដូណិត​សខ៍និង​លូ​ហាន់ស​ខ៍ រួម​គ្នា​បង្កើតបានជា​តំបន់​ដុន​បាស​ធំ​មួយ​នៅ​អ៊ុយ​ក្រែន​ខាងកើត ដែល​ជា​ចំណុច​ផ្តោត​ជា​សំខាន់​នៃ​ការ​វាយ​កាន់កាប់​របស់​កងកម្លាំង​រុស្ស៊ី​ចាប់តាំងពី​​ពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ពិសេស​ចូល​អ៊ុយ​ក្រែន​កាលព​ថ្ងៃ​២៤​កុម្ភៈ​។​

​លោកពូ​ទីន បាន​ប្រកាស​ដាក់​តំបន់​ដូណិត​ស​ខ៍ និង​លូ​ហាន់​ស​ខ៍ ព្រមទាំង​ឃើ​សុន​និង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​រុស្ស៊ី​កាលពី​ចុង​សប្តាហ៍​ហើយ​មុន​នោះពីរ​បី​ថ្ងៃ​លោក​បាន​ព្រមាន​ទុក​​ថា​លោក​មិន​ខ្លាច​ប្រើ​សព្វាវុធ​ដែល​រុស្ស៊ី​មាន​(​នុយក្លេអ៊ែ​រ​)​ដើម្បី​ការពារ​ទឹកដី​រុស្ស៊ី​ទេ​៕

Post navigation