Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​មើល​លទ្ធផល នៃ​ការរត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ ពី​ម្សិលមិញ​

Views: 9

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ ដែល​ធ្វើ​នៅ​ខេត្តសៀមរាប ថ្ងៃទី​៧ សីហា ម្សិលមិញ លើ​វិញ្ញាសា ៤២​គីឡូម៉ែត្រ ផ្នែក​នារី លេខ​១ កីឡាការិនី Lee Elaine មកពី​ហុងកុង លេខ​២ កីឡាការិនី FUkunari Mizuki និង​លេខ​៣ កីឡាការិនី Marada Tamae ដែល​ជ័យលាភី​ទាំងពីរ មកពី​ជប៉ុន​។

​ចំពោះ​បុរស លេខ​១ កីឡាករ​កម្ពុជា សម រចនា លេខ​២ កីឡាករ​មកពី​អេ​ស្ប៉ា​ញ Ruis lucas Juan jose និង​លេខ​៣ កីឡាករ​ជប៉ុន Torii Masaru Torii​។​ជ័យលាភី​លើ​វិញ្ញាសា ២១​គីឡូម៉ែត្រ ផ្នែក​នារី លេខ​១ កីឡាការិនី​អាល្លឺម៉ង់ Distler Nicole លេខ​២ កីឡាការិនី​ចក្រភព​អង់គ្លេស Camwath Sarah និង​លេខ​៣ កីឡាការិនី​អេ​ស្ប៉ា​ញ Camrarena Soraya ខណៈ​ផ្នែក​បុរស លេខ​១ កីឡាករ​កម្ពុជា អ៊ុក ហ្វា​រីត លេខ​២ កីឡាករ​អាល្លឺម៉ង់ Schubert Jonas និង​លេខ​៣ កីឡាករ​កម្ពុជា Moeun Em​។​

​ចំពោះ​វិញ្ញាសា ១០​គីឡូម៉ែត្រ ផ្នែក​នារី លេខ​១ កីឡាការិនី​កម្ពុជា ថន សុ​ម៉ា​វ​ត្តី លេខ​២ កីឡាការិនី​កម្ពុជា ផល ស្រី​ផួ​ង និង​លេខ​៣ កីឡាការិនី​ជប៉ុន Saito Masako ផ្នែក​បុរស លេខ​១ កីឡាករ​កម្ពុជា កាំ​ង ធឿន លេខ​២ កីឡាករ​កម្ពុជា សំ ពិសី និង​លេខ​៣ កីឡាករ​កម្ពុជា សាត ណាន​វីរៈ​យុទ្ធ​។​

​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ ទិវា​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ បាន​មានប្រសាសន៍ថាៈ ទិវា​នេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង ចំនួន ២.១០០ នាក់ ក៏ប៉ុន្តែ​ចំនួន​ជាក់ស្តែង គឺ​លើសពីនេះ ដោយសារ​ការរត់​លក្ខ​ណៈ​គ្រួសារ មាន​អ្នករត់ ខ្លះ​នាំ​កូន​មករ​ត់​ជាមួយ ហើយ​គណៈកម្មការ បាន​អនុគ្រោះ​ឲ្យ​ចូលរួម​រត់ ដោយ​មិនមាន​ពាក់​ស្លាក​លេខ​សម្គាល់ ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ ជូន​ដល់​ពួកគាត់​។ ម្យ៉ាងទៀត​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​ការ​ស្តារឡើងវិញ​នូវ​ទិវា​កីឡា​ទេសចរណ៍​អន្តរជាតិ នៅ​តំបន់​អង្គរ ខេត្តសៀមរាប​នេះ​។​

​លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ និង​ការចូលរួម របស់​អ្នករត់​ប្រណាំង​ទាំងអស់ ដោយបាន​ចាប់ផ្តើម តាំងពី​ម៉ោង ៤:៣០ នាទី​ទៀបភ្លឺ លើ​វិញ្ញាសា ៤២.១៩៥​គីឡូម៉ែត្រ រួមទាំង​វិញ្ញាសា ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​រត់​កម្សាន្ត ៣​គីឡូម៉ែត្រ ។

​លោក សែម ផល្លា បាន​បន្ដថាៈ «​ជារួម យើង​បូកសរុប ទៅលើ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ាង​តុង ចក្រភព​ខ្មែរ លើក​ទី​៧ ឆ្នាំ​២០២២ នេះ ទាំងមូល គឺ​យើង​ទទួលបាន​ជោគជ័យ ពោលគឺ ការរៀបចំ​របស់​យើង បាន​ដំណើរការ​ដោយ​រលូន​។ ទិដ្ឋភាព​រៀបចំ ក៏​ស្អាត អាជ្ញាធរខេត្ត ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា តំណាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​អញ្ជើញ​ផ្តល់​ការលើកទឹកចិត្ត ដ៏​ខ្ពង់ខ្ពស់​ផងដែរ​»​។​

​លោក​បាន​រំឭកថាៈ កាលពី​ទិវា​ម៉ា​រ៉ា​តុង ឆ្នាំ​២០១៩ ចំនួន​អ្នករត់​បាន​ចូលរួម​ជាង ៤.០០០ នាក់ ហើយ​នៅ​ឆ្នាំ​២០២២ នេះ ចំនួន​អ្នកចូលរួម​បាន​ជាង ២.០០០ នាក់ ដោយសារ​ភ្ញៀវ​អន្តរជាតិ មិនទាន់​អាច​ចូលរួមបាន​ទូលំទូលាយ ដូច​កាល​មុនពេល​កូ​វីដ​-១៩៕/V​

Post navigation