Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉ោង៨យប់នេះកម្ពុជាប្រកួតកំដៅសាច់ដុំជាមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី

Views: 1

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ម៉ោង៨យប់ថ្ងៃទី៩ធ្នូនេះនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមិត្តភាពជាមួយក្រុមជម្រើសជាតិរបស់ម៉ាឡេស៊ី។

ការប្រកួតនឹងធ្វើនៅកីឡដ្ឋានBukit Jalilក្រុមកម្ពុជាបានធ្វើដំណើរដល់ម៉ាឡេស៊ីកាលពីយប់ថ្ងៃទី៧ធ្នូព្រមទាំងបានហ្វឹកហាត់នៅទីនោះមួយថ្ងៃគឺថ្ងៃទី៨ធ្នូម្សិលមិញនេះ ។

គ្រូបង្វឹកកម្ពុជាលោកHirose Ryuបាននិយាយថានេះជាការប្រកួតដ៏សំខាន់មួយដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍AFF Mitsubishi Electric Cup 2022ដែលក្រុមកម្ពុជាស្ថិតនៅពូល Aជាមួយថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង ព្រុយណេ ។

សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជានឹងត្រូវបើកទ្វារផ្ទះទទួលក្រុមហ្វីលីពីននៅថ្ងៃទី២០ធ្នូបន្ទាប់មកជួបឥណ្ឌូនេស៊ីនៅក្រៅផ្ទះ ។

ថ្ងៃទី២៩ធ្នូកម្ពុជានឹងត្រូវបើទ្វារផ្ទះម្ដងទៀតដើម្បីទទួលភ្ញៀវព្រុយណេ មុននឹងចេញទៅលេងជាមួយថៃនៅក្រៅផ្ទះដែលជាការប្រកួតបញ្ចប់ពូល ៕សរន

Post navigation