Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម្សិលមិញនេះ កម្ពុជា ចាញ់ចិន ០ទល់៩

Views: 10

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ AFC U17 Asian Cup 2023 Qualifiers ដែលធ្វើនៅប្រទេសអូស្ដ្រាលី កាលពីថ្ងៃទី៥ តុលា ម្សិលមិញនេះក្រុមជម្រើសជាតិយុវជន អាយុក្រោម១៧ឆ្នាំកម្ពុជា ប្រកួតចាញ់ក្រុមចិន ០ទល់៩ ។ នេះជាការចាញ់ដ៏អាក្រក់បំផុត នៅក្នុងថ្ងៃបើកឆាកដំបូងនេះ។

តង់ទី១ ក្រុមកម្ពុជា ត្រូវបានក្រុមយុវជនចិន បើកការនាំមុខ ៤ គ្រាប់ មុនពួកគេបន្ថែម ៥ គ្រាប់ទៀត នៅវគ្គទី២ ដើម្បីធានាជ័យជម្នះ ខណៈកម្ពុជា ពុំមានឱកាសស៊ុតបំប៉ោងសំណាញ់ទីក្រុមចិនបានឡើយ។

សម្រាប់ការប្រកួតបន្ទាប់ ក្រុម U17 កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអូស្ដ្រាលី នាថ្ងៃទី៧ ខែតុលា និងចុងក្រោយ ជួបក្រុមយុវជនកោះម៉ារីអាណាខាងជើង នាថ្ងៃទី៩ ខែតុលាឆ្នាំ២០២២ ខាងមុខ៕/V

Post navigation