Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉ូត​បញ្ច្រាស់​ចាប់ផ្តើម​ងើប​ឡើងវិញ​នៅ​សប្តាហ៍​ម៉ូត​ទីក្រុង​ប៉ារីស​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ធ្លាប់​មាន​ហើយ​អគារ​សង់​បញ្ច្រាស់ ឥឡូវនេះ​ឈុត​សម្លៀក​បំពាក់​បញ្ច្រាស់​ទើប​តែ​លេចឡើង​ផងដែរ​។​

​វា​ហាក់បីដូចជា​ផ្ទះ​ម៉ូត Viktor & Rolf ដោយ​នាំយក​ភាព​ដើម​មកកាន់​ការដើរ​ម៉ូត ក្នុងអំឡុង​កម្មវិធី​សប្តាហ៍​ម៉ូត​ទីក្រុង​ប៉ារីស​របស់​ពួក​គេ​កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣​។​

​ម៉ាក​យីហោ​ហូឡង់​មួយ​នេះ​បាន​បោះជំហាន​ថ្មី​របស់​ពួកគេ​មួយ​ជំហាន​ទៅ​ឆ្ងាយ​ហួសពេក​ខណៈ​តារា​បង្ហាញ​ម៉ូត​ម្នាក់​ពិបាក​មើល​ផ្លូវ​ដើរ​ដោយ​សារ​សំពត់​រ៉ូប​ពណ៌​ខៀវ​បញ្ច្រាស់​ជើងបាំង​មុខ​របស់​នាង​​ជិត​ឈឹង​។​

​ម៉ូត​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន​នេះ​មាន​ភាពល្បីល្បាញ​ខាង​ការ​រចនា​ម៉ូត​បែប Avant-Garde របស់​ពួកគេ​ជាមួយនឹង​រូបរាង​ថ្មីៗ​លេច​ចេញ​មក​រហូត​រួម​ទាំង​ឈុត​វាល​ស្មា​បិទបាំង​ត្រចៀក​របស់​តារា​​បង្ហាញ​ម៉ូត ដែល​បំផុសគំនិត​ចេញពី​តួអង្គ Uncle Fester ក្នុង​រឿង Addams Family៕

​ឈុត​បញ្ច្រាស់ជើង​កំពុង​មាន​ការចាប់អារម្មណ៍​នៅ​សប្តាហ៍​ម៉ូត​ទីក្រុង​ប៉ារីស

ម៉ូតរ៉ុបចម្លែកៗនៅក្នុងកម្មវិធី​សប្តាហ៍​ម៉ូត​ទីក្រុង​ប៉ារីស

Post navigation