Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាំយកអំណោយជូនគ្រួសារសពបុគ្គលិកកាស៊ីណូ ដែលបាត់ខ្លួន បីនាក់ ក្នុងអគ្គិភ័យ ឆេះអាគារកាស៊ីណូ ហ្គ្រេនដាយមិន នៅក្រុងប៉ោយប៉ែត

Views: 3

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត តំណាងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៤និង៣០នាទី រសៀល បានដឹកនាំកងកម្លាំង ព្រមទាំងអាជ្ញាធរសង្កាត់ ភូមិ និងកម្លាំងប្រជាការពារ ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជូនដល់ក្រុមគ្រួសារ ដែលបានបាត់ខ្លួន ចំនួន ៣ នាក់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ឆេះអាគារកាស៊ីណូ ហ្គ្រេនដាយមិន នៅក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។

អំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមាន ជ័យ ជូនដល់គ្រួសារសព ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០ គ.ក្រ មី២កេស ទឹកត្រី១យួរ ត្រីខ១យួរ ទឹកសុទ្ធ៥យួរ និងថវិកា ២០០.០០០ រៀល។

សូមរំលឹកថា អគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) និង កាស៊ីណូប៉ោយប៉ែតរីសត (Casino Poipet Resort) នៅប្លុកច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ផ្លូវជាតិលេខ៥ នាភូមិប៉ោយប៉ែត និងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវអគ្គិភ័យ ដែលបង្កពីទុស្សេខ្សែភ្លើង កាលពីម៉ោងជាង ១១ យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលបង្កមហន្តរាយយ៉ាងធំធេង ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រុករកកម្ពុជា និងថៃ បានបិទបញ្ចប់ ប្រតិបត្តិការរុករកសព កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ដោយបានរក ឃើញអ្នកស្លាប់ សរុបចំនួន ២៦ នាក់ និងអ្នករបួសចំនួន ៥៧ នាក់។ ទិន្នន័យមុនៗថា ជនរងគ្រោះស្លាប់ និងរបួស គ្មានជនជាតិខ្មែរទេ។

ប៉ុន្តែតមក មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច នៅក្រុងប៉ោយប៉ែតថា បានទទួលបណ្តឹងពីគ្រួសារ សពបុគ្គលិកកាស៊ីណូ ៣ គ្រួសារ ទីទៃពីគ្នា បានដាក់ពាក្យប្តឹង អន្តរាគមន៍ជួយរកសាច់ ញាតិ។ ប្រតិបត្តិការជួយអន្តរាគមន៍នោះ ខាងកម្ពុជា ប្រើប្រាស់កម្លាំង ១.០០៩នាក់ និងខាងថៃចំនួន ២២១ នាក់ ។ ក្នុងចំណោមសាកសព អ្នកស្លាប់ ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន ១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៊ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ ៦ នាក់ ក្នុងនោះ សង្ស័យជាជនជាតិខ្មែរ ចំនួន ៣ នាក់៕/V-PC

Post navigation