Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាង​ជេស​ស៊ីកា មី​ឈី​បា​តា ត្រូវ​ប៉ូលិស​ក្រុង​តូ​ក្យូចាប់ខ្លួន​ពី​បទ​កាន់កាប់​គ្រឿងញៀ​ន​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្អូនស្រី​របស់​អតីត​ភរិយា​របស់​អ្នកបើក​រថយន្ត​ប្រណាំង​លោក ជេន​សិន បាត់ថុន (Jenson Button) បាន​និយាយថា នាង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង បន្ទាប់​ពី​បងស្រី​របស់​នាង​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន​ពី​បទ​សង្ស័យ​កាន់កាប់​ថ្នាំញៀន​ប្រភេទ MDMA កាលពី​ចុង​សប្តាហ៍​។​

​មនុស្ស​ដែល​ដឹង​ពី​ការស៊ើបអង្កេត​នេះ​បាន​ប្រាប់​កាសែត Japan Times នៅ​ដើម​សប្តាហ៍​នេះ​ថា តារា​បង្ហាញ​ម៉ូត​ជប៉ុន​នាង ជេស​ស៊ីកា មី​ឈី​បា​តា (Jessica Michibata) អាយុ ៣៨ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​កញ្ចប់​មួយ​ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​នេះ​ត្រូវបាន​បញ្ជូន​ទៅ​សណ្ឋាគារ​មួយ​ដែល​នាង​ស្នាក់នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​ជាមួយ​នឹង​អ្នក​ស្គាល់គ្នា​ម្នាក់​។​

​ខណៈ​នាង​ជេស​ស៊ីកា ដែល​បាន​រៀបការ​ជាមួយ​កំពូល​វីវ​បុរស Formula One​ពី​ឆ្នាំ ២០១៤ ដល់ ២០១៥ មិនទាន់​បាន​បញ្ចេញ​មតិ​ជា​សាធារណៈ​អំពី​ការចាប់ខ្លួន​របស់​នាង​នៅឡើយ​នោះ ប្អូនស្រី​របស់​​នាង​ឈ្មោះ អេន​ជែលី​កា មី​ឈី​បា​តា (Angelica Michibata) ដែល​ជា​តារា​បង្ហាញ​ម៉ូត​ដែរនោះ បាន​ចូល Instagram ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​នា​ង​។​

​នៅក្នុង​សារ​ដែល​អម​ដោយ​រូបភាព​ថ្ងៃ​លិច នាង​បាន​សុំទោស​ជំនួស​បងស្រី​សម្រាប់ “​ការបង្ក​ឱ្យ​មាន​រឿងរ៉ាវ​នេះ​ឡើង​” និង​ចែករំលែក​ការព្រួយបារម្ភ​របស់​នា​ង​អំពី​របាយការណ៍​នេះ​។​

​នាង​អេន​ជេលីកា​បាន​សរសេរ​កាលពី​ថ្ងៃ​អង្គា​រ​ថា “​ខ្ញុំ​សូមទោស​ដែល​បងស្រី​របស់​ខ្ញុំ​ធ្វើ​រឿង​រញ៉េរញ៉ៃ​លើក​នេះ​”​។​

“​ខ្ញុំ​បារម្ភ​ខ្លាំងណាស់ ប៉ុន្តែ​សម្រាប់​ពេលនេះ ខ្ញុំ​នឹង​ទុក​វា​ឱ្យ​មេធាវី​និង​ប៉ូលិស ហើយ​ខ្ញុំ​នឹង​ជឿជាក់​លើ​នាង ហើយ​រង់ចាំ​លទ្ធផល​”​។​

​នាង​បាន​បន្ថែមថា “​ហើយ​មិន​មាន​ការផ្លាស់ប្តូរ​ក្នុង​ការការពារ​និង​ការគាំទ្រ​គ្រួសារ​ទេ​”​។​

​យោង​តាម​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក នាង​មី​ឈី​បា​តា​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​មន្ត្រី​គយ​ម្នាក់​បាន​រកឃើញ​ថ្នាំ​ញៀន​លាក់​នៅក្នុង​កញ្ចប់​ផ្ញើ​ពី​ក្រៅ​ប្រទេស​ទៅកាន់​ប្រទេស​ជប៉ុន ដោយ​មាន​សណ្ឋាគារ​របស់​នាង​មីឆី​បាតា​ក្នុង​ទីក្រុង​តូ​ក្យូ​ជា​អាសយដ្ឋាន​ដឹកជញ្ជូន​។​

​របាយការណ៍​បាន​និយាយថា អ្នក​ស៊ើបអង្កេត​មកពី​នាយកដ្ឋាន​ប៉ូលិស​ក្រុង​តូ​ក្យូ​បាន​ឆ្មក់​ចូល​សណ្ឋាគារ ហើយ​បាន​ចាប់​ខ្លួន​នាង​មី​ឆី​បា​តា​និង​អ្នក​ស្គាល់​គ្នា​របស់​នាង​កាលពី​ថ្ងៃទី ១៨ ខែ​មីនា​។​

​យោងតាម​របាយការណ៍​ក្នុងស្រុក​មួយ​ចំនួន អ្នក​ស្គាល់គ្នា​នោះ​គឺជា​បុរស​ដែល​នាង​មី​ឈី​បា​តា​កំពុង​ណាត់​ទាក់ទង​គ្នា​៕

នាង ជេស​ស៊ីកា មី​ឈី​បា​តា និង​អតីត​ប្តី​នាង លោក ជេន​សិន បាត់ថុន

Post navigation