Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាវា​ចិន​និង​តៃវ៉ាន់​ដូច​លេងល្បែង​ឆ្មា​ចាប់​កណ្តុរ​នៅពេល​សមយុទ្ធ​ចិន​ហៀបនឹង​ចប់​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នាវាចម្បាំង​ចិន​និង​តៃវ៉ាន់​បាន​«​លេងល្បែង​ឆ្មា​ចាប់​កណ្តុរ​»​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា នៅ​ពេល​តែ​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រយៈពេល​​បួន​ថ្ងៃ​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ចប់​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​នាវា​តៃវ៉ាន់ Lan Yang​អាច​មើល​ឃើញ​ចេញពី​នាវាចម្បាំង​ចិន​ក្នុង​អំឡុង​ពេល​សមយុទ្ធ​កាលពី​ថ្ងៃ​សុក្រ​ទី​៥​សីហា​

​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាម៉េរិ​ក​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី បានធ្វើអោយ​ចិន​ប៉េកាំង​ខឹង​ជា​ខ្លាំង​ដោយសារតែ​វា​រំលោភ​អធិបតេយ្យភាព​ចិន​និង​ផ្គើន​នឹង​ការព្រមាន​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​​ក៏ដូចជា​កងទ័ព​ចិន​។​ជា​ការឆ្លើយតប ចិន​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ដែន​មាន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ និង​បាន​បាញ់​កាំជ្រួច​ផ្លោង​ដោយ​មួយចំនួន​ហោះ​រំលង​កោះ​ប្រជា​ធិប​​តេ​យ្យ​នេះ​ថែម​ទៀត​។

​កាលពី​ថ្ងៃអាទិត្យ នាវា​ម្ខាងៗ​ប្រមាណ​ដប់​គ្រឿង​ទៅ​ពី​ចិន​និង​តៃវ៉ាន់ បាន​បើក​ជិត​គ្នា​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​នាវា​ចិន​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ នេះ​បើ​តាម​ប្រភពព័ត៌មាន​ដែល​​ដឹង​រឿង​នេះ​។​

​មុន​នេះ​កាលពី​ថ្ងៃ​សៅរ៍ ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា នាវាចម្បាំង យន្តហោះ​ប្រយុទ្ធ និង​ដ្រូ​ន​យោធា​ចិន​បាន​ធ្វើ​ការហ្វឹកហាត់​ហាក់ដូចជា ការវាយប្រហារ​ព្រម​គ្នា​លើ​កោះ​និង​កងទ័ពជើងទឹក​របស់​​តៃវ៉ាន់​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា នៅពេល​កងកម្លាំង​ចិន​ប្រុង​ឆ្លងកាត់​ខ្សែបន្ទាត់​ដែល​តៃវ៉ាន់​គិតថា​ជា​ព្រំដែនខ័​ណ្ឌផ្លូវ​ទឹក​នេះ​កាលពី​ថ្ងៃ​សៅរ៍​ ភាគី​តៃវ៉ាន់​បាន​តាមដាន​ជាប់​ដើម្បី​អាច​រារាំង​កុំអោយ​កង​​ទ័ព​ចិន​មានលទ្ធភាព​ឆ្លង​ចូល​។​ភាគី​ទាំង​ពីរ​បង្ហាញ​ការអត់ធ្មត់ និង​បាន​ពណ៌​ថា​សមយុទ្ធ​នេះ​ថា​ដូចជា​«​ល្បែង​ឆ្មា​ចាប់​កណ្តុរ​»​មួយ​ដោយ​ភាគី​ម្ខាង​ព្យាយាម​ឆ្លងកាត់ និង​ម្ខាង​ទៀត​នៅ​ពាំង​ផ្លូវ​និង​បង្ខំ​​អោយ​ម្ខាងទៀតវិល​ចូល​ទៅ​វិញ​។​

​ក្នុងពេល​ជាមួយគ្នា តៃវ៉ាន់​បាន​និយាយថា កាំជ្រួច​ប្រឆាំង​នាវា​តាំង​លើ​ឆ្នេរ​និង​កាំជ្រួច​ពី​ដី​ទៅ​អាកាស​ធុន​ភែត​ធ្រៀ​ត​( Patriot)​របស់ខ្លួនត្រៀម​ជា​ស្រេច​។​

​សមយុទ្ធ​របស់​ចិន នៅ​ប្រាំមួយ​ទីតាំង​ជុំវិញ​កោះ​តៃវ៉ាន់ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និងត្រូវ​បញ្ចប់​នៅ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ទី​៧​សីហា​នេះ​។​យោធា​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​​រួម​រវាង​កងទ័ពជើងទឹកនិងអាកាស​នៅ​ខាងជើង ខាងកើត​និង​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់ ដោយ​ផ្តោតជាសំខាន់​លើ​សមត្ថភាព​វាយប្រហារ​លើ​គោលដៅ​ក្នុង​សមុទ្រ​និង​លើគោក​។​

​អាម៉េរិក​បាន​ហៅ​សមយុទ្ធ​នេះ​ថា​ជា​«​សកម្មភាព​កាន់តែ​ធ្វើអោយ​សភាពការណ៍​អាក្រក់​ឡើង​ក្នុង​កិច្ចខិតខំ​ផ្លាស់ប្តូរ​ស្ថានការណ៍​ជាក់ស្តែង បង្ករឿង មិន​ទទួលខុសត្រូវ​និង​បង្កើន​ហានិភ័យ​នៃ​ការគិត​​គូរ​ខុស​»​។​​តែ​ចិន​បាន​និយាយថា លំ​ហាត់​យោធា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​អធិបតេយ្យភាព​ទឹកដី​របស់​ខ្លួន​និង​ជាការឆ្លើយតប​ទៅ​នឹង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន ដោយសារ​តែ​អាម៉រិក​សមគំនិត​ជាមួយ​កម្លាំង​​គាំទ្រ​ឯករាជ្យ​តៃវ៉ាន់ លេង​ល្បិច​នយោបាយ​ប្រឆាំង​ខ្លួន​។​

​ចិន​ក៏​ព្រមាន​អាម៉េរិក​«​កុំអោយ​លលេង​ជាមួយ​ភ្លើង កុំ​ប្រញាប់​ច្រឡោត​និង​បង្ក​វិបត្តិ​ធំ​ឡើង »​ហើយ​ថា​ទំនាក់​តំនង​របស់ខ្លួន​ជាមួយ​តៃវ៉ាន់​ជា​បញ្ហា​ផ្ទៃក្នុង​មួយ និង​ខ្លួន​រក្សា​សិទ្ធិ​នាំ​កោះ​នេះមក​​នៅក្រោម​​ការគ្រប់គ្រង​របស់​ខ្លួន និង​អាច​ប្រើ​កម្លាំង​ក្នុង​ករណី​ចាំបាច់​៕

Post navigation