Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាវា​ដឹក​យន្តហោះ​អាម៉េរិក​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជាមួយ​នាវាចម្បាំង​កូរ៉េខាងត្បូង

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​នាវា​ដឹក​យន្តហោះ​អាម៉េរិក​មួយ រួម​ទាំង​ក្រុម​ប្រយុទ្ធ​របស់​វា​បាន​ចាប់ផ្តើម​លំ​ហាត់​យោធា​ជាមួយ​ក្រុម​នាវាចម្បាំង​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា​នេះ​នៅ​ឯនាយ​ឆ្នេរ​​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ នៅក្នុង​សមយុទ្ធ​យោធា​រួមគ្នា​ទ្រង់ទ្រាយ​ធំ​ដូច្នេះ​លើកដំបូង​ក្នុង​រយៈពេល​ប្រ​ឆ្នាំ​មកនេះ ។​

​វា​កើត​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​មួយដែលទំនងជា​ការឆ្លើយតប​នឹង​សមយុទ្ធ​នេះ​។​

​កូរ៉េខាងជើង​អាច​ធ្វើ​ការសាកល្បង​បន្ថែម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នៅពេល​ខ្លួន​ចាត់ទុក​សមយុទ្ធ​យោធា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​ថា​ជា​ការហាត់​សម​​សំរាប់​ការឈ្លានពាន​ណាមួយ​និង​ច្រើន​តែប្រ​​តិក​ម្ម​ជាមួយនឹង​ការបង្ហាញ​សព្វាវុធ​ដែលរ​ចនាឡើង​សំរាប់​វាយប្រ​ហារ​សត្រូវ​។​

​លំ​ហាត់​យោធា​រយៈពេល​បួន​ថ្ងៃនេះ​មាន​បំណង​បង្ហាញ​សម្ពន្ធមិត្ត​អំពី​«​ការតាំង​ចិត្ត​ដ៏​ខ្លាំងក្លា​ក្នុង​ការឆ្លើយតប​ចំពោះ​ការបង្ក​រឿង​របស់​កូរ៉េខាងជើង​»​និង​ធ្វើអោយ​ប្រសើរ​លទ្ធភាព​របស់​គេ​ក្នុង​ប្រតិបត្តិ​​ការ​កងទ័ពជើងទឹក​រួមគ្នា នេះ​បើ​តាម​ការបញ្ជាក់​ពី​កងទ័ពជើងទឹក​កូរ៉េខាងត្បូង​។​

​នាវាចម្បាំង​អាម៉េរិក​និង​កូរ៉េខាងត្បូង​ជាង​២០​គ្រឿង រួម​មាន​នាវា​ដឹក​យន្តហោះ​USS Ronald Reagan យន្តហោះ​ប្រយុទ្ធនិងឧ​ទ្ធមភាគ​ចក្រ​យោធា​កំពុ​ង​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​។​វា​ជា​សមយុទ្ធ​រួម​គ្នា​ធំ​ដូច្នេះ​​លើកដំបូង ដែល​មាន​ការចូលរួម​ពី​នាវា​ដឹក​យន្តហោះ​នៅ​ក្បែរ​ឧបទ្វីប​កូរ៉េ​ចាប់តាំងពី​ឆ្នាំ​២០១៧ ដែល​ពេលនោះ​អាម៉េរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​ដល់​ទៅ​បី សំរាប់​ការហ្វឹកហាត់​ជាមួយ​កូរ៉េខាងត្បូង​ក្នុងការ​​ឆ្លើយតប​ទៅនឹង​ការសាកល្បង​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េខាងជើង​។​

​សម្ពន្ធមិត្ត​ទាំងពី​ចាប់តាំងពី​ពេលនោះ​មក​បាន​លុបចោល​ឬ​បន្ថយ​ទំហំ​លំ​ហាត់​យោធា​រួមគ្នា​របស់​គេ​ដើម្បី​គាំទ្រ​កិច្ច​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​និង​ដើម្បី​ការពារ​កុំអោយ​ឆ្លងកូវី​ដ​១៩​៕

​នាវា​ដឹក​យន្តហោះ​អាម៉េរិក​USS Ronald Reagan​ចាក​ចេញពី​កំពង់ផែ​នៅ​ប៊ូសាន កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា ដើម្បី​ធ្វើ​សមយុទ្ធ​ជាមួយ​នាវា​ជាង​ម្ភៃ​គ្រឿង​ទៀត​នៅ​នាយ​ឆ្នេរ​ឧបទ្វីប​កូរ៉េ​

​ទាហាន​អាម៉េរិក​ត្រួតពិនិត្យ​យន្តហោះ​F/A-18 Super Hornet​នៅលើ​ឃ្លុប​នៃ​នាវា​ដឹក​យន្តហោះ​USS Ronald Reagan​

Post navigation