Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ថ្លែងអំណរគុណ ឧ​ត្ត​ម​ស​សេនីយ៍​ឯក ស ថេត ដឹកនាំ​បំពេញភារកិច្ច ពង្រឹង​សន្តិសុខ កិច្ចប្រជុំ​កំ​ពុល​អាស៊ាន លើក​ទី​៤០-៤១ ទទួលជោគជ័យ

Views: 1

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បឋម បាន​សម្តែង​នូវ សេចក្តីសោមនស្ស​រីករាយ និង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឧ​ត្ត​ម​ស​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដែល​បាន​បំពេញភារកិច្ច យ៉ាង​ខ្ជាប់ខ្ជួន ក្នុងការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម រួមចំណែក​ធ្វើ​ឲ្យ​ដំណើរ​ការរៀបចំ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ប្រព្រឹត្ត​ប្រកប ដោយ​សុវត្ថិភាព និង​ជោគជ័យ​។ នេះ​បើ​យោងតាម​លិខិត​ថ្លែងអំណរគុណ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ជូន​ចំពោះ​ឧ​ត្ត​ម​ស​សេនីយ៍​ឯក ស ថេត កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បន្តថា កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​ឧ​ត្ត​ម​ស​សេនីយ៍​ឯក ស ថេត និង​មន្ដ្រីនគរបាល នៃ​ស្នងការ​ដា្ឋ​ន​នគរបាល​រាជធានី​ភ្នំពេញ គឺជា​សក្ខីកម្ម​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​សុ​ឆន្ទៈ និង​មនសិការ ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​បេសកកម្ម ជា​ប្រវត្តិសាស្ត្រ ប្រកបដោយ​មោទនភាព​ជាតិ​នេះ សម្រេចបាន ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​នេះ បាន​ចូលរួម​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ​។​

​ក្នុងនាម​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បឋម និង​ក្នុងនាម​អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​ថ្លែង​នូវ​ការកោតសរសើរ​ដោយស្មោះ និង​សូម​ជូនពរ ឧ​ត្ត​ម​ស​សេនីយ៍​ឯក ស ថេត និង​មន្តី​នគរបាល នៃ​ស្នងការ​ដា្ឋ​ន​នគរបាល រាជធានី​ភ្នំពេញ សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន សម្រេចបាន​ជោគជ័យ​គ្រប់​បេសកកម្ម ដែល​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ប្រគល់ជូន ព្រមទាំង​ទទួលបាន​នូវ​ពុទ្ធពរ ដ៏​ប្រពៃ​ថ្លៃថ្លា ៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕/V​

Post navigation