Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយក CIA​និយាយថា ប្រាំមួយ​ខែ​ទៀត​ជា​រយៈពេល “​សំខាន់​ស្លាប់​រស់​” សម្រាប់​អ៊ុយ​ក្រែ​ន​និង​ព្រមាន​អំពី​មហិច្ឆតា​ចិន​ចំពោះ​តៃវ៉ាន់​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស,បំណង (​ដេល្លី​ម៉េល​) ៖ នាយក CIA លោក វី​លលៀម បឺន (William Burns) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កុម្ភៈ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នេះ​វាយតម្លៃថា ប្រាំមួយ​ខែ​ទៀត​នឹង​ក្លាយជា​រយៈពេល “​សំខាន់​ស្លាប់​រស់​” សម្រាប់​អ៊ុយ​ក្រែន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​គោលនយោបាយ​ការ​បរទេស​នៅ​សាកលវិទ្យាល័យ​ច​ច​ថោ​ន (Georgetown)​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន លោកបឺ​នក៏បាន​និយាយ​ដែរ​ថា​រដ្ឋាភិបាល​អ៊ីរ៉ង់​កំពុង​មាន​ការ​មិន​​ស្ងប់ចិត្ត​ខ្លាំង​ឡើង​ចំពោះ​កិច្ចការ​នៅក្នុង​ប្រទេស ដោយ​លើកឡើង​ពី​ភាពក្លាហាន​របស់​ស្ត្រី​អ៊ីរ៉ង់ “​ដែល​អាក់អន់ចិត្ត​”​។​

​លោកបឺ​នក៏បាន​និយាយ​ដែរ​ថា លោក​មាន​ការព្រួយបារម្ភ​អំពី​ការរំពឹងទុក​នៃ​អំពើហិង្សា​កាន់តែ​ខ្លាំង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​។

​នាយក CIA លោក វី​លលៀម បឺន​

​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល​អាម៉េរិក​រូប​នេះ​ក៏​បាន​និយាយថា មហិច្ឆតា​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង​ចំពោះ​កោះ​តៃវ៉ាន់​មិនគួរ​ត្រូវបាន​គេ​មើលរំលង​ទេ ។​លោកបឺ​ន​បាន​និយាយថា អាម៉េរិក​​បានដឹង​ថា​លោក​ស៊ី​បាន​បញ្ជា​អោយ​យោធា​របស់​លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​វាយ​ចូល​តៃវ៉ាន់​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៧​។​«​ឥឡូវ មិន​ថា​គាត់​សំរេចចិត្ត​ធ្វើការ​ឈ្លានពាន​ណាមួយ​នៅ​ឆ្នាំ​២០២៧​ឬក៏​ឆ្នាំ​ណា​ផ្សេង​ឬ​អត់​ទេ តែ​ចាំ​ថា​វា​ជា​ការផ្តោត​អារម្មណ៍​និង​ជា​មហិច្ឆតា​របស់​លោក​។​ការ​វាយ​តំលៃ​របស់​យើង​នៅ​CIA​គឺថា ខ្ញុំ​មិន​មើលស្រាល​មហិច្ឆតា​របស់​ប្រធានាធិបតី​ស៊ី​ចំពោះ​តៃវ៉ាន់​ទេ​»​។​

​លោកបឺ​នក៏បាន​និយាយថា​មេដឹកនាំ​ចិន​ទំនងជា​«​មាន​ការភ្ញាក់ផ្អើល​និង​មិន​ស្រួល​អារម្មណ៍​»​ចំពោះ​អ្វី​កើត​ឡើង​នៅ​អ៊ុយ​ក្រែ​នហើយ​ព្យាយា​មទាញ​មេរៀន​ពី​«​ប្រតិបត្តិការ​សឹក​ដ៏​អន់​ណាស់​»​របស់​យោធា​​រុស្ស៊ី​និង​ប្រព័ន្ធ​សព្វាវុធ​ប្រើ​នៅ​អ៊ុ​យក្រែន​»​។​

​សូមបញ្ជាក់​ថា ចិន​និង​រុស្ស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​ភាព​ជា​ដៃគូ​«​គ្មាន​ព្រំដែន​»​មួយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​នៅមុន​រុស្ស៊ី​បញ្ជូនទាហាន​ចូល​អ៊ុយ​ក្រែន​តែ​បន្តិច ហើយ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​​ទាំងពីរ​បាន​រីកចំរើន​នៅពេល​ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​លោក​ខាងលិច​ដាំ​ក្បាល​ចុះ​។​

​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ក៏បង្ក​អោយ​មាន​ការព្រួ​យ​បារម្ភ​ខ្លាចក្រែន​ចិន​ធ្វើ​ដូចគ្នាលើ​តៃវ៉ាន់ ជា​កោះ​ដែល​ចិន​ចាត់ទុក​ជា​ខេត្ត​បំបែក​ខ្លួន​មួយ​របស់​ខ្លួន ដែល​ត្រូវតែ​ធ្វើការ​បង្រួម​បង្រួម​ជាមួយ​​ចិនដីគោក​វិញ​នៅ​ថ្ងៃ​ណាមួយ និង​អាច​ប្រើ​កម្លាំងយោធា​ក្នុង​ករណី​ចាំបាច់​៕

Post navigation