Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីជឿជាក់គតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនក្នុងការដោះស្រាយបញ្ហាសន្តិភាពនៅមីយ៉ាន់ម៉ា

Views: 2

ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានថ្លែងកោតសរសើរចំពោះបទពិសោធន៍ដ៏ទូលំទូលាយរបស់សម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាស្មុគស្មាញនៅកម្ពុជាដែលជាប្រទេសមួយញាំញីទៅដោយសង្គ្រាមស៊ីវិល ហើយទីបំផុតទទួលបានសន្តិភាពពេញលេញ ។ លោក អាន់វ៉ា បានជឿជាក់គតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែនថានឹងអាចដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាបាន ។លោកទន្ទឹងរងចាំនៃការចូលរួមរបស់សម្ដេចនៅក្នុងកិច្ចប្រជុំអាស៊ានខាងមុខដើម្បីព្យាយាមផ្តល់នូវទស្សនៈមួយចំនួននៅក្នុងក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីបង្ហាញថាយើងអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបាន ។ នេះបើយោងតាមការបកប្រែជាភាសា ខ្មែរពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅក្នុងសន្និសីទសារព័ត៌មាន ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងនូវការកោតសរសើរចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងសន្និសីទរួមគ្នាជាមួយដែលបង្ហាញអំពីលទ្ធផលជំនួបទ្វេភាគីនៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា៖ «សម្តេចតេជោមានបទពិសោធទូលំទូលាយ ហើយស្ថិតក្នុងស្ថានភាពមួយដែលដោះស្រាយបញ្ហាស្មុគស្មាញបាន ។ ដូចជាបញ្ហា មីយ៉ាន់ម៉ា ដែលយើងបានលើកឡើងនៅក្នុងការពិភាក្សារបស់យើងបញ្ញាមីយ៉ាន់ម៉ានេះវាមិនពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទេ ។ប៉ុន្តែវាពាក់ព័ន្ធទៅនឹងជនភៀសខ្លួនជាងម្ភៃម៉ឺននាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាជនជាតិរ៉ូហ៊ីនយ៉ា»។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្តថា« ខ្ញុំជឿជាក់ថាគតិបណ្ឌិតរបស់សម្ដេច ពាក់ព័ន្ធការរក្សាបាននូវសន្ដិភាពនៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញនៅកម្ពុជាប្រសិន បើប្រៀបធៀបបញ្ហាមីយ៉ាន់ម៉ានាពេលនេះគឺជាឧទាហរណ៍ដ៏ល្អអស្ចារ្យ ដែលប្រទេសមួយញាំញីទៅដោយសង្គ្រាមស៊ីវិលហើយទីបំផុតទទួលបានសន្តិភាពពេញ លេញ ហើយខ្ញុំទន្ទឹងរងចាំនៃការ ចូលរួមរបស់សម្ដេចនៅក្នុងកិច្ចប្រជុំអាស៊ានខាងមុខដើម្បីព្យាយាមផ្តល់នូវទស្សនៈមួយចំនួននៅក្នុងក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីបង្ហាញថាយើងអាចដោះស្រាយបញ្ហាមី យ៉ាន់ម៉ានេះបាន ហើយពន្យល់រដ្ឋបាលយោធារបស់មីយ៉ាន់ម៉ានេះឲ្យយល់ថាបញ្ហានេះមិនត្រូវបន្តដោយគ្មានដំណោះស្រាយនោះទេ »។

ជាមួយគ្នានេះលោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានលើកឡើងចំពោះការទទួលទានស្រាយបួសនៅល្ងាចនេះជាមួយនឹងជនជាតិមូស្លីមនៅកម្ពុជាដែលបង្ហាញអំពីការយល់ អំពីការ យោគយល់ ការគោរពចំពោះជនជាតិភាគតិចហើយអ្វីដែលពិភពលោកកំពុងខ្វះខាតនៃការយោគយល់គ្នាអត់ឱនឲ្យគ្នា,សម្ដេច ហ៊ុន សែន មានសុឆន្ទៈក្នុងការដោះស្រាយ នឹងមានទឹកចិត្តសប្បុរស ៕

Post navigation