Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្ត្រី​ហុងគ្រី​ប្រកាស​ស្ថានភាព​អាសន្ន​ថ្មី​ដោយសារ​បារម្ភ​បញ្ហា​នៅ​អ៊ុ​យក្រែន​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​ហុងគ្រី​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ឧសភា​ថា ហុងគ្រី​បាន​ប្រកាស “​ស្ថានភាព​គ្រោះថ្នាក់​”​ស្របច្បាប់​ក្នុង​ការឆ្លើយតប​ទៅនឹង​សង្គ្រាម​របស់​រុស្ស៊ី​​នៅក្នុង​ប្រទេស​ជិតខាង​អ៊ុ​យក្រែន ដោយ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ជាតិ​និយម​ដែល​និយម​ស្តាំ​ចាត់វិធានការ​ពិសេស​ដោយ​មិន​ចាំបាច់​មាន​ការចូលរួម​ពី​សភា​។​

​នៅក្នុង​វីដេអូ​មួយ​នៅ​លើ​បណ្តាញ​សង្គម នាយករដ្ឋមន្ត្រី វី​កទ័រ អឺ​បាន (Viktor Orban)​បាន​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​តំណាងឱ្យ “​ការគំរាមកំហែង​ឥតឈប់ឈរ​ចំពោះ​ហុងគ្រី​” ដែល​កំពុង “​ដាក់​សន្តិសុខ​រូបវ័ន្ត​របស់​យើង​ក្នុង​គ្រោះថ្នាក់ និង​គំរាមកំហែង​ដល់​សន្តិសុខ​ថាមពល​និង​ហិរញ្ញវត្ថុ​នៃ​សេដ្ឋកិច្ច​និង​គ្រួសារ​របស់​យើង​”​។​

​ជា​ការឆ្លើយតប លោក​បាន​និយាយថា “​ស្ថានភាព​សង្គ្រាម​គ្រោះថ្នាក់​” នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ពុធ​ទី​២៥​ឧសភា​ដោយ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​”​ឆ្លើយតប​ភ្លាមៗ​និង​ការពារ​គ្រួសារ​ហុងគ្រី​និង​ប្រទេស​​ហុងគ្រី​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើទៅបាន​”​។​

​ចំណាត់ការ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​គណបក្សកាន់អំណាច​រប​ស់លោក​អឺ​បាន​បានអនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កាលពី​ថ្ងៃ​អង្គារ​ដែល​អនុញ្ញាត​ឱ្យមាន​ស្ថានភាព​គ្រោះថ្នាក់​ស្របច្បាប់​ដែល​ត្រូវបាន​​ប្រកាស​នៅ​ពេល​ដែល​ជម្លោះ​ប្រដាប់អាវុធ សង្គ្រាម ឬ​គ្រោះមហន្តរាយ​មនុស្សធម៌​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ជិតខាង​។​

​បទបញ្ជា​ច្បាប់​ពិសេស​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ដោយ​ក្រឹត្យ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​សភា និង​អនុញ្ញាត​ឱ្យ​មាន​ការផ្អាក​និង​ការចាកចេញ​ជា​បណ្តោះអាសន្ន​ពី​ច្បាប់​ដែល​មាន​ស្រាប់​។​

​រដ្ឋាភិបាល​ហុងគ្រី​បាន​អនុវត្ត​វិធានការស្រ​ដៀង​គ្នា​នេះ​ជា​ការឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩​ដើម្បី​ទប់ទល់​នឹង​ពួក​អ្នក​រិះគន់​និង​អ្នកសង្កេតការណ៍​ផ្នែក​ច្បាប់ ដែល​អះអាង​ថា​វិធានការ​ទាំងនេះ​​បានផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ដោយ​ក្រឹត្យ​។ បទបញ្ជា​ច្បាប់​ពិសេស​នោះ​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​១ ខែមិថុនា​។​

​ទោះបី​ហុងគ្រី​ជា​សមាជិក​អង្គកា​រណាតូ​ក៏ដោយ ក៏​ប៉ុន្តែ​លោក​អឺ​បាន​បាន​រក្សា​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ពេញ​មួយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​នហើយ​បាន​បន្ត​តស៊ូ​មតិ​ឱ្យមាន​​ជំហរ​ទន់ភ្លន់​ពី​លោកខាងលិច​លើ​រុស្ស៊ី​៕

​នាយករដ្ឋមន្ត្រី វី​កទ័រ អឺ​បាន​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​តំណាងឱ្យ​ការគំរាមកំហែង​ឥត​ឈប់ឈ​រ​ចំពោះ​ហុងគ្រី

Post navigation