Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ឆ្លងកូវី​ដ​១៩​ជា​លើក​ទី​ពីរ និង​ធ្វើការ​ចេញពី​ផ្ទុះ​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក អ៊ែន​ថូ​នី អាល់​បា​នី​ស​(Anthony Albanese)​បាន​និយាយថា​លោក​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ហើយ​នឹង​ធ្វើការ​​ចេញពីផ្ទះ​ក្នុង​ពេល​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​។​

​កាលពី​ខែ​តុលា អូស្ត្រាលី​បាន​បញ្ចប់​ការធ្វើ​ចត្តា​ឡី​ស័​កតាម​ផ្ទះសំរាប់​អ្នក​កើតកូ​វីដ​១៩ តែ​នៅ​ថ្ងៃ​ចន្ទ​នេះ​លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​ខ្ញុំ​លើក​ទឹកចិត្ត​អោយ​នរណា​ដែល​មិន​ស្រួល​ខ្លួន​ត្រូវ​​ធ្វើតេស្តិ៍​រក​មេរោគ និង​ចាត់​វិធានការ​បង្ការ​ដើម្បី​រក្សា​អោយ​សមាជិក​គ្រួសារ​និង​អ្នកជិតខាង​របស់​ខ្លួន​មាន​មាន​សុខភាព​ល្អ​»​។​

«​ខ្ញុំ​នឹង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​ហើយ​នឹង​បន្ត​ធ្វើការ​ចេញពីផ្ទះ​»​។​

​លោក អាល់​បា​នី​ស ត្រូវ​ធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​១២​និង​១៣​ធ្នូ​នៅ​ប៉ា​ពូ អាស៊ី នូវ៉ែល​ហ្គី​ណេ​(Papua New Guinea)​។​

​វា​ជា​ការ​ឆ្លងកូវី​ដ​១៩​លើក​ទី​ពីរ​សំរាប់​លោក​អាល់​បា​នី​ស នៅ​ឆ្នាំ​២០២២​នេះ​។​

​សូមបញ្ជាក់​ថា មួយ​សប្តាហ៍​មក​ទល់​ថ្ង​២៩​វិច្ឆិការ អូស្ត្រាលី​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​១០០.៤២២​នាក់ ឬ​ប្រមាណ​១៤.៣៤៦​នាក់​ក្នុង​មួយថ្ងៃ ដោយ​កើន​ចំនួន​ឆ្លង​កាល​ពី​មួយ​សប្តាហ៍​២០​ភាគរយ​។​ប្រជាជន​​អូស្ត្រាលី​អាយុ​៥​ឆ្នាំ​ឡើង​ប្រមាណ​៩០​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​បាន​យ៉ាងតិច​ពី​រដូស​៕

Post navigation