Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្ត្រី​ថៃ​រំពឹងថា ទេសចរ​បរទេស​៣០​លាន​នាក់​នឹង​មក​ទស្សនា​ថៃ​នៅ​ឆ្នាំនេះ​

Views: 8

​ប្រែ​សម្រួលៈ​បំណង​(VNEpress)៖​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានបង្ហាញ​ជំនឿ​ថា ប្រទេស​លោក​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ដល់​ទៅ​ជាង​៣០​លាន​នាក់​នៅ​ឆ្នាំ​នេះ​នៅ​ពេល​​វិស័យ​ទេសចរណ៍​កំពុង​កើន​សម្ទុះ​ខ្លាំង​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​អានុ​ចា ប៊ូ​រ៉ា​ផា​ឆៃ​ស្រ៊ី​(Anucha Burapachaisri )​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា លោកនាយក​រដ្ឋមន្ត្រី​មាន​ជំនឿ​ថា​ព្រះរាជាណាចក្រ​នេះ​នឹង​ទទួល​​ទេសចរ​បរទេស​ជាង​៣០​លាន​នាក់​នៅ​ឆ្នាំនេះ ។​លោក​ប្រា​យុទ្ធ ក៏​បាន​ណែនាំ​ទៅ​កាន់​បណ្តា​ទីភ្នាក់ងារ​ពាក់ព័ន្ធ​អោយសម្រួល​ដល់​ភ្ញៀវទេសចរ​ជាមួយនឹង​ការ​ធ្វើ​ដំណើរ​និង​សុវត្ថិភាព​របស់​ពួកគេ​។​

​កាលពី​ដំបូង រដ្ឋាភិបាល​ព្យាករណ៍​ថា​ថៃ​នៅ​ឆ្នាំ​នេះ​នឹង​ទទួលបាន​ទេសចរ​ជាង​២០​លាន​នាក់​ប៉ុណ្ណោះ និងក្រោម​មក​កែដល់​២៨​លាន​នាក់។

​លោក​អានុ​ចាបា​ននិយាយថា «​ចុងក្រោយ​បំផុត​នេះ លោកនាយក​រដ្ឋមន្ត្រី​ជឿថា ចំនួន​ភ្ញៀវទេសចរ​នឹង​កើន​ហួស​៣០​លាន​នាក់​»​។​

​ការព្យាករណ៍​ចុងក្រោយ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ចិន​បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ​ហើយ​ថៃ​មើលឃើញ​ការ​សំរុកចូល​នៃ​ភ្ញៀវទេសចរ​ចិន​​មក​កាន់​រមណីយដ្ឋាន​នានា​របស់​ខ្លួន​។​

​ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​លោក យុ​ត្ថា​សាក់ ស៊ីផា​សន​(Yuthasak Supasorn)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា «​ថៃ​ឥឡូវ​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​ចិន​ពី​៧​ទៅ​៨​លាន​នាក់​នៅ​ឆ្នាំ​​នេះ ដោយ​កើន​ពី​ការព្យាករណ៍​ពីមុន​ថា​៥​លាន​នាក់ ដោយសារ​មុននេះ​យើង​មិន​បាន​គិតថា ចិន​អនុញ្ញាត​អោយ​មាន​ដំណើរ​កម្សាន្ត​ជា​ក្រុម​…​ឥឡូវ​យើង​ប្រមើល​ឃើញ​ពួកគេនឹងមកដល់៧​ទៅ​៨​លាន​នាក់​»​។​

​ចំនួន​ព្យាករណ៍​ថ្មី​នេះ​ស្មើ​ជាង​ពាក់កណ្តាល​នៃ​អ្នកទេសចរ​ចិន​១១​លាន​នាក់​ដែល​បាន​មក​ទស្សនា​ថៃ​នៅ​ឆ្នាំ​២០១៩​មុន​ការផ្ទុះកូ​វីដ​១៩​។​

​នៅ​ខែ​មករា​កន្លងទៅ ថៃ​ទទួលបាន​ទេសច​របរ​ទេ​ស​សររុប​ប្រមាណ​២,១​លាន​នាក់​។​

​សូមបញ្ជាក់​ថា​មុន​ផ្ទុះ​កូវី​ដ​១៩ ថៃ​ទទួលបាន​ទេសច​របរ​ទេស​ជិត​៤០​លាន​នាក់ ដែល​បាន​ចំណាយ​១,៩១​ទ្រី​លាន​បាត​(៥៦,៧៨​ពាន់​លាន​ដុល្លារ​)​នៅក្នុងប្រទេសនេះក្នុង​ឆ្នាំ​២០១៩៕

​ទេសចរ​ទស្សនា​វាំង​ថៃ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​៧​មករា ២០១៣

​ភ្ញៀវ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​៤​មករា​

Post navigation