Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផ្តល់ការសួរសុខទុក្ខនិងឧបត្ថម្ភដល់មន្ត្រីដែលមានជម្ងឺ

Views: 2

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជូនក្រុមការងាររបស់ប៉ុស្តិ៍ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក ស្រូយ ជានាយរងប៉ុស្តិ៍ នៅវេលាម៉ោង១៥:៣០នាទីរសៀលបាននាំយកជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជូនលោកវរសេនីយ៍ឯក ជុំ សារ៉េត ឋានៈ នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក អ៊ុក ស្រូយ អោយដឹងថា : ជាគោលការណ៍ណនាំរបស់ថ្នាក់លើនិងឈរលើស្មារតីរួមសុខ រួមទុក្ខ ជួយគ្នាក្នុងគ្រាលំបាក លោកនាយប៉ុស្តិ័នាយរងនិងមន្ត្រីបានរៃអង្គាសថវិកានិងសម្ភារ:យកទៅជួយរំលែកការលំបាករបស់មន្ត្រីក្នុងអង្គភាព ក្រុមគ្រួសារនិងពលរដ្ឋនៅតាមមូលដ្ឋាន។
ជាក់ស្តែងសកម្មភាពដែលមានជាប្រចាំនេះ លើកនេះបានយកទៅជួយនាយរងប៉ុស្តិ័ម្នាក់។ N

Post navigation