Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅសល់២ថ្ងៃទៀតទេនឹងបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និង បំណុលហើយ

Views: 7

ដោយ៖ ដេប៉ូ/ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ឱ្យដឹងថា នៅសល់ ២ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបញ្ចប់ សូមបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់អញ្ជើញមកធ្វើការប្រកាសឱ្យបានទាន់ពេលតាមច្បាប់កំណត់។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ការប្រកាសទ្រព្យសម្បតិ្ត និងបំណុល តាមរបប ២ឆ្នាំ មានរយៈពេល៣១ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា”សូមបុគ្គលដែលមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់អញ្ជើញមកធ្វើការប្រកាសឱ្យបានទាន់ពេលវេលា”។ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស ៧ ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។ ទន្ទឹមជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងដោយបញ្ជាក់ពីផលវិបាកមិនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលថា «ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល យោងមាត្រា៣៨ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល»៕/R

Post navigation