Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅវេលា​ម៉ោង ១៨​ៈ​៣០​នាទី (​ម៉ោង​នៅ​តូ​ក្យូ​) ត្រូវ​នឹង​ម៉ោង ១៦​ៈ​៣០​នាទី (​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ដល់ ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ប្រកបដោយ​សុវត្ថិភាព​ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ សព​ថ្នាក់ជាតិ​របស់លោក អា​បេ ស៊ីន​ហ្សូ (ABE Shinzo) អតីត​នាយក​រដ្ឋ​មន្តី ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ស្អែក​នេះ ។​​

Views: 2

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ធ្វើដំណើរ​ដល់ទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ប្រកបដោយ​សុវត្ថិភាព​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅវេលា​ម៉ោង ១៨​ៈ​៣០​នាទី (​ម៉ោង​នៅ​តូ​ក្យូ​) ត្រូវ​នឹង​ម៉ោង ១៦​ៈ​៣០​នាទី (​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ដល់ ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ប្រកបដោយ​សុវត្ថិភាព​ហើយ​។

​ដំណើរ​អញ្ជើញ​ដល់​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ទទួលបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍ យ៉ាង​កក់ក្តៅ​ជាទីបំផុត ពី​សំណាក់​មន្ត្រី​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ជប៉ុន ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើន​ទៀតផង​ដែរ​។​

​សូមជម្រាបថា ដំណើរ​អញ្ជើញ​មកកាន់​ប្រទេស​ជប៉ុន​នេះ គឺ​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ សព​ថ្នាក់ជាតិ​របស់លោក អា​បេ ស៊ីន​ហ្សូ (ABE Shinzo) អតីត​នាយក​រដ្ឋ​មន្តី ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ស្អែក​នេះ ។​

​អតីត​នាយករដ្ឋមន្ត្រី លោក អា​បេ ស៊ីន​ហ្សូ គឺជា​មិត្ត​ដ៏​ល្អ​យូរអង្វែង​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្តី និង​កម្ពុជា​។ នៅក្នុង​អាណត្តិ ជា​នាយករដ្ឋមន្ត្រី​រប​ស់លោក លោក បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​ជប៉ុន ក្នុងនោះ​រួមទាំង ការលើក​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យក្លាយ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៣​។ លោក​ត្រូវបានគេទទួលស្គាល់ និង​កោតសរសើរ​យ៉ាង​ទូលំទូលាយ​ចំពោះ​ភាពជា​អ្នកដឹកនាំ ប្រកបដោយ​សមត្ថភាព ក្នុងការ​ជំរុញ​វឌ្ឍនភាព​របស់​ជប៉ុន និង​ការចូលរួមចំណែក​យ៉ាងសកម្ម​ដល់ សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ជួប​ជាមួយ សម​ភាគី​បរទេស​រប​ស់ស​ម្ដេច និង​ទទួល​ការជួប​សម្ដែង​ការគួរសម ពី​សំណាក់ ឥស្សរជន​ជប៉ុន​៕/V​

Post navigation