Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Newcastle ទិញ​ខ្សែប្រយុទ្ធ អាន​ថូ​នី ហ្គ័​រ​ដុនពី Everton ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ៤៥ លាន​ផោន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​សារិកា​ព្រៃ Newcastle United បាន​ចុះហត្ថលេខា​ទិញ​ខ្សែប្រយុទ្ធ អាន​ថូ​នី ហ្គ័​រដុន (Anthony Gordon) របស់ Everton នៅក្នុង​កិច្ចព្រមព្រៀង​​មួយ​ដែល​អាច​មាន​តម្លៃ ៤៥ លាន​ផោន​។​

​កីឡាក​រវ័យ ២១ ឆ្នាំ ដែល​នៅ Everton តាំង​ពី​រូបគេ​មាន​អាយុ ១១ ឆ្នាំ​គឺជា​គោលដៅ​សម្រាប់ Chelsea កាល​ពី​រដូវក្តៅ​។​

​តម្លៃ​ដំបូង​ត្រូវបាន​គេ​ដឹងថា​មាន​ចំនួន ៤០ លាន​ផោន ដោយ​កើនឡើង​ដល់ ៤៥ លាន​ផោន​ជាមួយ​នឹង​ប្រាក់​បន្ថែម​ផ្សេងៗ​។​

​ហ្គ័​រដុន​បានប្រាប់​ទូរទស្សន៍ NUFC TV ថា “​ចាប់​តាំងពី​ខ្ញុំ​បាន​ឮ​ពី​ចំណាប់​អារម្មណ៍​នេះ​មក ខ្ញុំ​តែងតែ​ជឿជាក់ថា Newcastle គឺ​សម្រាប់​ខ្ញុំ​។ មនុស្ស​មិន​ទាន់​បាន​ឃើញ​សមត្ថភាព​ពិត​របស់​ខ្ញុំ​នៅ​ឡើយ​ទេ​”​។​

“​ខ្ញុំ​គិតថា អ្នកគាំទ្រ​និង​ទីក្រុង​នេះ​ពិតជា​ស័ក្តិសម​នឹង​ខ្ញុំ របៀប​ដែល​ក្រុម​លេង​ក្រោម​គ្រូបង្វឹក​គឺ​ពិតជា​ស័ក្តិសម​នឹង​ខ្ញុំ ហើយ​ក្លិប​មើលទៅ​ហាក់ដូចជា​ពួកគេ​កំពុង​ធ្វើដំណើរ​ក្នុងទិសដៅ​ត្រឹមត្រូវ​”​។​

“​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​ជំហាន​ដ៏​ធំ​មួយ​។ ខ្ញុំ​គិតថា​នៅក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក និង​របៀប​ដែល​ក្លិប​កំពុងដំណើរការ ខ្ញុំ​ពិតជា​អាច​លេង​ល្អ​នៅទីនេះ​”៕

​ហ្គ័​រដុន​ផ្ទេរ​មក Newcastle ក្នុងតម្លៃ ៤៥ លាន​ផោន

Post navigation