Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ កម្ពុជា និង​ទាហាន​ឈុតខ្មៅ​ថៃ លេខ​១២០១ សហប្រតិបត្តិ​ការទប់ស្កាត់ បទល្មើស​ឆ្លងដែន ខុសច្បាប់​

Views: 4

​ដោយៈ ប​.​ជ័យ / បន្ទាយមានជ័យ​: នៅ​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន លេខ​៨០៧ បាន​ចាត់តាំង​លោក​អនុសេនីយ៍ទោ ប៊ុន គឹម​ហេង នាយរង​ប៉ុស្តិ៍​បឹង​ត្រកួន សហការ​ជាមួយ​កម្លាំងយោធា (​វរៈ​១) គឺ​លោក​អនុសេនីយ៍ឯក ហេង វ៉ា មេបញ្ជាការ (​គ​២) បាន​ដឹកនាំ​កម្លាំង ជួបពិភាក្សា​ការងារ​ជាមួយ ទាហាន​ឈុតខ្មៅ​ថៃ ដឹកនាំ​ដោយ លោក អនុសេនីយ៍ឯក ប្រាក់​យ៉ុង ប៊ុង​សាក់​គុណ មេបញ្ជាការ​កង​រយ ១២០១ នៅ​ចំណុច ប៉ុស្តិ៍​លេខ​០៣ នៅ​ព្រំដែន​ខាង​ថៃ ឈម​គ្នា​នឹង​ទឹកដី​កម្ពុជា ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ជំនួប​ពិភាក្សា​នេះ ភាគី​កម្ពុជា​-​ថៃ បាន​ផ្តោត​សំខាន់​លើ ៣ ចំណុច​គឺៈ ១-​ប្តេជ្ញា​រួមគ្នា ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន​តា​ម​ព្រំដែន ២-​ទប់ស្កាត់ ពលរដ្ឋ​លួច​ឆ្លងដែន​ខុសច្បាប់ និង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ៣-​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច និង​ទំនិញគេចពន្ធ​៕/V​

Post navigation