Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាល​ស្រុក​ភ្នំស្រុក សហការ​នឹង​មន្ត្រី​ពាក់ព័ន្ធ បន្ត​ជួយ​សម្រួល​ចរាចរណ៍ ដល់​អ្នកដំណើរ​ឆ្លងផ្លូវ ដែល​ទឹកជំនន់ កំពុង​លិច​

Views: 2

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទប់ស្កាត់​គ្រោះថ្នាក់ ផ្សេងៗ នៅ​ថ្ងៃទី​២២-២៤ ខែកញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ទោ ប៉ិក គឹម​ហ៊ា​ក អធិការនគរបាល ស្រុក​ភ្នំស្រុក បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ដោយ​សហការ​ជាមួយ កម្លាំងចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន ចុះជួយ​សម្រួលការ​ធ្វើដំណើ​រ ឆ្លងកាត់​ផ្លូវ​កៅស៊ូ លេខ​២៦៨ A កំពុង​លិចលង់​ចំនួន ២ កន្លែង (​ភ្នំស្រុក​- ព្រៃ​មាន់ និង ភ្នំស្រុក​- អាងទឹក​ត្រពាំងថ្ម​)​។​

​កម្លាំង​សរុប​បាន​ជួយ​ច្រក​ដី​ដាក់​ការុង បិទ​ទំនប់​កុំ​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវលំ ប្រឈម​នឹង​ការលិចលង់ ប្រមាណ​ជា ៣០០ ម៉ែត្រ ក្នុងភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ទៅ​ឃុំ ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ។​

​លោក​វរសេនីយ៍ទោ ប៉ិក គឹម​ហ៊ា​ក់ បាន​បន្តថាៈ អនុវត្តតាម​ការណែនាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ក្នុង​រដូវវស្សា មាន​ទឹកជំនន់​នេះ ឲ្យ​គ្រប់​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក ក្រុង ត្រូវ​ត្រៀមកម្លាំង ដើម្បី​ជម្លៀស​និង​ជួយ​សម្រួល​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ធ្វើដំណើរ​ឆ្លងកាត់​កន្លែង ដែលមាន​ទឹក​ហូរ​កាត់​ផ្លូវ ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។​
​ជាក់ស្តែង ថ្ងៃនេះ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រុក មានទឹក​ហូរ​កាត់​ផ្លូវ​កៅស៊ូ ចំនួន ៣ កន្លែង និង​ទឹក​ហូរ​កាត់​ផ្លូវលំ មួយកន្លែង ។​

​លោក​អធិការ បានបញ្ជាក់​ថាៈ ដើម្បី​អនុវត្តតាម​បទបញ្ជា​នេះ លោក​បាន​ដឹកនាំ​កម្លាំង នគរបាល​នៃ​អធិការដ្ឋាន និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សរុប​ចំនួន ៤៣ នាក់ ក្នុងនោះ បាន​សហការ​ជាមួយ​កម្លាំងចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន ចុះជួយ​សម្រួលការ​ធ្វើដំណើ​រ ឆ្លងកាត់​ផ្លូវ​កៅស៊ូ​លេខ​២៦៨ A ដែល​ទឹក​កំពុង​ហូរ​កាត់​ផ្លូវ ចំនួន ៣ កន្លែង (​ភ្នំស្រុក ព្រៃ​មាន់​ភ្នំស្រុក ភូមិ​ប៉ោយ​ស្នួល និង​ភ្នំស្រុក ទៅ​អាងទឹក​ត្រពាំងថ្ម​) សរុប​ប្រមាណ​ជា ២.០០០ ម៉ែត្រ​។​

​កម្លាំង​បាន​ជួយ​ច្រក​ដី​ដាក់​ការុង ដើម្បី​បិទ​ទំនប់​កុំ​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវលំ ប្រវែង​ប្រមាណ​ជា ៣០០ ម៉ែត្រ ពី​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ទៅ​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ។​ ជាមួយគ្នា​នោះដែរ ក៏មាន​គ្រឿងចក្រ​ចូក (​អេ​ស្ការ​វ៉ា​ទ័​រ​) របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ជីកដី​ទប់​ទំនប់ ។​ ​មួយវិញទៀត ដោយ​ពិនិត្យឃើញ​ពី​ការខ្វះខាត​កា​រ៉ុង​ច្រក​ដី​នោះ លោក​ក៏បាន​ឧបត្ថម្ភ កា​រ៉ុង​ចំនួន ១០០ ដើម្បី​ច្រក​ដី​ទប់​ជា​ទំនប់​នេះ​ផងដែរ ។​

​សូមបញ្ជាក់ថា ទឹកជំនន់​ខ្ជាក់​ពី​ប្រព័ន្ធធារាសាស្ត្រ​ស្ពាន​ស្រែង និង ស្ទឹង​ក្រឡាញ់ បង្ក​ផលប៉ះពាល់​ដល់​ឃុំ​ទាំង ៦ នៃ​ស្រុក​ភ្នំស្រុក ក្នុងនោះ ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន ១១.២១១ ហិកតា ដំឡូង​មី ៦៧០ ហិកតា សាលារៀន ១៤​សាលា វត្ត​២ ទឹក​ហូរ​កាត់​ផ្លូវ ៤០ ខ្សែ ស្មើនឹង ២៨.៣២៥ ម៉ែត្រ ក្នុងនោះ ឃុំ​នៅ​ប៉ែក​ខាងកើត នៃ​ស្រុក​ប៉ះពាល់ ច្រើនជាង​គ ដូចជា​ឃុំ​ស្ពាន​ស្រែង​៕/V​

Post navigation