Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលការពារព្រំដែនគោក ៨១៥ និងទាហានឈុតខ្មៅថៃ លេខ១៣០១ ពិភាក្សាគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការ រួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែន

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាល​ការពារព្រំដែនគោក លេខ៨១៥ ដែលមានលោកវរសេនីយ៍ឯក សួង សៅ ជាមេបញ្ជាការ បានចាត់តាំងលោក វរសេនីយ៍ត្រី រឿម ប៊ុនរឹទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ ដឹកនាំកម្លាំងនគរបាល ក្រោមឱវាទ ជួបពិភាក្សាគ្នាលើការងារ ពង្រឹងកិច្ចសហប្រតិការ ជាមួយទាហានឈុតខ្មៅថៃ (ទាហានព្រាន) ដឹកនាំដោយលោក វរសេនីយ៍ទោ ណាត់ថាក់ផាត់ ផាត់ប្រាគុដភុន មេបញ្ជាការអនុសេនាធំ លេខ១៣០១ (ថៃ) នៅទល់មុខភូមិសាស្រ្ត ប៉ុស្តិ៍ស្ទឹងបត់ ភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ នៅចំណុច និយាមការ (IN1960) ០២២៧៨៩៨-១៥០១៥២០ ) ប៉ុស្តិ៍មាត់អូរព្រំដែនទឹកដីថៃ ស្ថិតក្នុងភូមិឃុតហុីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

កិច្ចប្រជុំពិភាក្សានេះ ដែលបានធ្វើឡើងតាមការអញ្ជើញរបស់ភាគីថៃនោះ ផ្តោតសំខាន់លើ ៣ ចំណុចគឺៈ ១-រឹតចំណងសាមគ្គីភាព , ២-ពង្រឹងកិច្ចសហប្រតិបត្តិការ ទល់មុខភូមិសាស្រ្ត ៣-រួមគ្នាទប់ស្កាត់ បទល្មើសឆ្លងដែន គ្រប់ប្រភេទ៕/V-PC

Post navigation