Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ណា​សា​និយាយថា អាចម៍ផ្កាយ​មួយ​ហោះ​មក​កៀក​ផែនដី “​មិន​ធម្មតា​” នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​

Views: 13

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​ណា​សាបាន​និយាយថា អាចម៍ផ្កាយ​ទំហំ​ប៉ុន​ឡាន​ដឹក​ដី​មួយ​នឹង​ធ្វើដំណើរ​មក​ជិត​ផែនដី​នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ថ្ងៃ​សុក្រ​នៅ​កម្ពុជា​)​ដែល​ជា​ការហោះ​​កៀក​ផែនដី​មិន​ធ្លាប់​កត់ត្រា​ពីមុនមក តែ​បញ្ជាក់​ថា​វា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ​។​

​អាចម៍​ផ្កាយ 2023 BU ដែល​ថ្មីៗ​នេះ​ត្រូវបាន​រកឃើញ​ដោយ​តារាវិទូ​ស្ម័គ្រចិត្ត នឹង​អាច​មើលឃើញ​នៅ​ចុង​ភាគខាងត្បូង​នៃ​ទ្វីប​អាម៉េរិក​ខាងត្បូង​នៅ​ម៉ោង​ប្រហែល ៤៖២៧ ល្ងាច​នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ម៉ោង ៨៖២៧ ព្រឹក​ថ្ងៃ​សុក្រ​ម៉ោង​នៅ​កម្ពុជា​) នេះ​បើ​យោង​តាម​ណា​សា​។​

​វា​នឹង​ហោះ​ឆ្លងកាត់​ចម្ងាយ​ត្រឹមតែ ៣.៦០០ គីឡូម៉ែត្រ​ពី​ផ្ទៃផែនដី​ប៉ុណ្ណោះ ដែល​នៅ​ជិត​ជាង​ផ្កាយរណប​ភូមិសាស្ត្រ​ដែល​ធ្វើ​គោចរ​ជុំវិញ​ភពផែនដី​ទៅទៀត​។​

​ណា​សាបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ប៉ុន្តែ​វា​គ្មាន​ហានិភ័យ​ដែល​អាចម៍ផ្កាយ​នេះ​នឹង​បុក​ផែនដី​នោះទេ​។​

​បើទោះជា​វា​បុក​ផែនដី​មែន ក៏​អាចម៍ផ្កាយ​ប្រវែង​ពី ៣,៥ ទៅ ៨,៥ ម៉ែត្រ​នេះ នឹង​ត្រូវ​ឆេះ​បែកខ្ទេច​ក្នុង​ផ្ទៃ​បរិយាកាស​ផែនដី​រួចទៅហើយ​ដែល​វា​អាច​បណ្តាលឱ្យមាន​អាចម៍ផ្កាយ​តូចៗ​មួយចំនួន​​ប៉ុណ្ណោះ​ធ្លាក់​មក​លើ​ផ្ទៃដី​៕

​អាចម៍​ផ្កាយ 2023 BU ហោះ​កៀក​ផែនដី​នៅ​ថ្ងៃ​សុក្រ​នេះ​

Post navigation