Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ណា​តូ​៖ ការបញ្ជូន​ប្រព័ន្ធ​កាំ​ជ្រួច Patriot​ទៅកាន់​អ៊ុយ​ក្រែន​អាស្រ័យ​លើ​សាមីប្រទេស​

Views: 2

​ប្រែ​សម្រួល : បំណង​/​កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ប្រមុខ​អង្គការ​ណា​តូ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​វិច្ឆិកា​ថា ការសំរេចចិត្ត​អំពី​ការបញ្ជូន​ប្រព័ន្ធ​ការពារ​កាំជ្រួច​ធុន Patriot​ទៅអោយ​អ៊ុ​យក្រែន​​វា​អាស្រ័យ​លើ​ប្រទេស​បរិច្ចាគ​។​វា​ជា​ការឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ជុំវិញ​ការទាមទារ​របស់​ប៉ូឡូញ​ចង់​អោយ​អាល្លឺម៉ង់​បង្វែរ​ជំនួយ​ប្រព័ន្ធ Patriot​របស់​ខ្លួន​ពី​​ប៉ូឡូញទៅកាន់​អ៊ុយ​ក្រែន​វិញ​។​

​អគ្គលេខា​អង្គការ​ណា​តូ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ការសំរេចចិត្ត​អំពី​ប្រព័ន្ធ​សព្វាវុធ​ជាក់លាក់​ណាមួយ​អាស្រ័យ​លើ​ការសំរេចចិត្ត​ថ្នាក់ជាតិ ទោះជា​យ៉ាងណា​កិច្ចព្រមព្រៀង​សំរាប់​អ្នកប្រើប្រាស់​ចុងក្រោ​​យ​និង​ការរៀបចំ​ដទៃទៀត​ពេលខ្លះ​ត្រូវ​ការប្រឹក្សា​យោបល់​ពី​ប្រទេស​ជា​សម្ពន្ធមិត្ត​។​

​មុននេះ រដ្ឋាភិបាល​ប៉ូឡូញ​និយាយថា ប្រព័ន្ធ​ប្រឆាំង​កាំ​ជ្រួច ដែល​អាល្លឺម៉ង់​ប្រុងផ្តល់​ជូន​អោយ​ខ្លួន គួរតែ​ឱ្យទៅ​អ៊ុយ​ក្រែន​ជំនួស​វិញ​។​តែវា​ជា​សំណើ​មួយ​ទំនងជា​មិន​អាច​ចាប់ផ្តើម​បាន​ទេ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៊ែរ​ឡាំង ពីព្រោះ​វា​នឹង​ជួយ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការចូលរួម​ពាក់ព័ន្ធ​របស់​ណា​តូ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​ទោះជា​យ៉ាងណា​ការឆ្លើយតប​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​ប៉ូឡូញ​ចំពោះ​ការផ្តល់ជូន​របស់​រដ្ឋាភិបាល​ក្រុង​ប៊ែរ​ឡាំង​ត្រូវបាន​ស្វាគមន៍​ដោយ​អ៊ុយ​ក្រែន​ដែល​ព្យាយាម​ការពារ​ដែនអាកាស​រ​បស់​ខ្លួន​ទាំង​អស់​សង្ឃឹម​ខណៈ​ការវាយប្រហារ​ដោយ​កាំជ្រួច​មី​ស៊ី​ល​រុស្ស៊ី​ជា​ច្រើន​គ្រាប់​បាន​ធ្វើ​ឱ្យ​ដាច់​ថាមពល​នៅ​ទូទាំង​ប្រទេស​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​លោកស្រី គ្រីស្ទី​ន ឡាំ​ប្រិច (Christine Lambrecht) បាន​សង្កត់ធ្ងន់​ថា​ការប្រើប្រាស់​ប្រព័ន្ធ​ការពារ​របស់​អង្គការ​ណា​តូ​នៅ​ក្រៅ​ទឹកដី​របស់​អ៊ុយ​ក្រែន​ចាំបាច់​ត្រូវ​​មាន​ការយល់ព្រម​ពី​រដ្ឋ​សមាជិក​ទាំងអស់​៕

​ប្រព័ន្ធ​កាំជ្រួច Patriot​ផលិត​ដោយ​ក្រុមហ៊ុន​អាម៉េរិក​

Post navigation