Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បាក់​ផ្លែ​ម៉ាស៊ីន ខ្ទាត​កាត់​ដាច់​ជើង​ខាងស្តាំ ត្រឹម​កំភួនជើង នៅពេល​កំពុង​កាត់​ស្មៅ នៅ​ចំការ​ស្វាយចន្ទី​របស់ខ្លួន

Views: 1

​ដោយៈ បាយ័ន / សៀមរាបៈ បុរស​ម្នាក់ បាន​ដាច់​ជើង​ខាងស្តាំ ត្រឹម​កំភួនជើង នៅក្នុងពេល​បុរស​ម្នាក់​នោះ កំពុង​កាត់​ស្មៅ នៅក្នុង​ចំការ​ស្វាយចន្ទី​របស់ខ្លួន បណ្តាលឱ្យ​បាក់​ផ្លែ​ម៉ាស៊ីន កាត់​ស្មៅ​នោះ ហើយ​ខ្ទាត​ទៅ​ប៉ះ​ជើង ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិតក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

​លោក​វរសេនីយ៍ទោ ស៊ុន ថៃ អធិការរង​ទទួល ការងារ​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ បាន​និយាយថាៈ ករណី​គ្រោះថ្នាក់​នេះ ដោយសារ​បាក់​ផ្លែ​ម៉ា​សុ​ី​ន​កាត់​ស្មៅ នៅ​ចម្ការ​ស្វាយចន្ទី​របស់ខ្លួន ដែល​បង្ករ​ឡើង​ដោយ​ខ្លួនឯង បណ្តាល​ឱ្យដាច់​ជើង​ខាងស្តាំ​ក្រោម​កំភួនជើង ។

​បុរសរងគ្រោះ មានឈ្មោះ ជុំ ភាន់ អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ វេន រី អាយុ​៣២​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ខ្លាឃ្មុំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​លោក​បាន​និយាយថាៈ ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ដល់​មណ្ឌល​សុខភាព​ខ្នងភ្នំ នៅវេលា​ម៉ោង ១២:៤០​នាទី ។ ក្រុមគ្រូពេទ្យ បាន​សង្គ្រោះ​បឋម និង​ពិនិត្យឃើញថា មុខរបួស​ដាច់​សរសៃ និង​ឆ្អឹង នៅសល់តែ​ស្បែក​បន្តិច ក៍បាន​កាត់​ជើង​នោះ​ចេញ លាង​របួស ហើយ​បា​នប​ញ្ចូ​នប​ន្ត ទៅ​មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម ដល់​នៅ​ម៉ោង ១៥​ៈ​១០ នាទី រួច​បញ្ជូន​ទៅកាន់​ពេទ្យ​បង្អែក​ខេត្តសៀមរាប ម៉ោង ១៦:៤៥ នាទី​៕ V / N

Post navigation