Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បាល់ទះ​កំពុង​ធ្វើតេស្ត​រក​ក្រុម​បាល់ទះ​នារី​

Views: 3

ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ពេលនេះ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​កំពុង​ចាប់ផ្តើម​ធ្វើតេស្ត​ជ្រើសរើស​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​កាល​បានធ្វើ​តេស្ត​ដើម្បី​បង្កើត​ក្រុម​នារី​សម្រាប់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។​

​ការធ្វើ​តេស្ត​នេះ​លោក​បណ្ឌិត​អាំង សេរី​ពិសិដ្ឋ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹងថា​វា​ជា​យុគសម័យ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ដែល​ធ្វើយ៉ាងណា​បង្កើត​ក្រុម​បាល់ទះ​នារី​ឡើងវិញ​ឲ្យ​ខាងតែបាន​។​បើទោះបីជា​ការបង្កើត​វា​មិនទាន់​អាចជួយ​ឲ្យ​ក្រុមកីឡា​នេះ​មាន​សមត្ថភាព​និង​គុណភាព​ខ្លាំង​ក្នុង​ពេលវេលា​ខ្លី​ប៉ុន្តែ​ត្រូវតែ​ចាប់ផ្ដើម​ដើម្បី​អនាគត​បាន​ប្រសើរ​ឡើងវិញ​ក្នុង​វិស័យនេះ​។​

​ការបង្កើត​នេះ​ឡើងវិញ​នូវ​កីឡាការិនី​បាល់ទះ​គឺជា​សករាជ​ថ្មី​មួយទៀត​ដែល​សហព័ន្ធ​​របស់​យើង​ចាប់ផ្ដើម​គិតគូ​ឡើងវិញ​។​សហព័ន្ធ​បាល់ទះ​បាន​កោះអញ្ជើញ​កីឡាការិនី​នៅតាម​បណ្ដា​ខេត្ត​មក​ធ្វើតេស្ត​។ រហូតមកដល់​ពេលនេះ​មាន​កីឡាការិនី​មក​ខេត្ត​ចំនួន​១០ ឬ​១១​ហើយ ដែល​បានដាក់​ពាក្យ ហើយ​កីឡាការិនី​ទាំងអស់​នឹង​ទទួល​ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់ ។​

លោក​អគ្គលេខាធិការ​បន្ត​ថា​សម្រាប់​ការជ្រើសរើស​នេះ​គឺ​ដើម្បី​ចុច​យក​មួយចំនួន​ទៅ​ហាត់​បន្ថែម​នៅ​ចិន​។​បើតាម​គោលការណ៍​គឺ​ខាង​ចិន​គេ​ឲ្យ​១៥​នាក់​ទាំង​គ្រូ​និង​សិស្ស​ប៉ុន្តែ​ក្នុង​ដំណាក់​បឋម​នេះ​យើង​នឹង​ជ្រើសរើស​ឲ្យ​លើស​សិន​ដើម្បី​សម្រេច​ឲ្យ​បាន​មុន​ការជ្រើសរើស​ចុងក្រោយ​ឲ្យ​បានល្អ​បំផុត​។

​ពេលនេះ​កីឡាការិនី​ទាំងអស់​កំពុង​ប្រមូលផ្ដុំ​នៅ​តារាង​ហ្វឹកហាត់​បាល់ទះ​របស់​វិសាខា ដើម្បី​ធ្វើតេស្ត​ជា​បន្តបន្ទាប់​ហើយ​ថ្ងៃនេះ​ក៏​នៅតែ​បន្ត​ធ្វើតេស្ត​ផងដែរ​។​ចំណែក​ពេលវេលា​នៃ​ការ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន​ជាក់លាក់​នោះ​នៅ​មិនទាន់​សម្រេច​បានឡើយ​ពីព្រោះ​រង់ចាំ​ការសម្រេច​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ (CAMSOC) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជា​ចុងក្រោយ​សិន​៕​

Post navigation