Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បារាំង​កំពុង​តស៊ូ​ពន្លត់​ភ្លើងព្រៃ “​បិសាច​” នៅ​ជិត​ទីក្រុង​ប័រ​ដូ​ដល់​ថ្ងៃ​ទីបី​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​ពន្លត់​អគ្គិភ័យ​ជាង ១.០០០ នាក់ ដែល​គាំទ្រ​ដោយ​យន្តហោះ​ទម្លាក់​ទឹក កំពុង​តស៊ូ​ពន្លត់​ភ្លើងព្រៃ “​បិសាច​”​នៅ​ជិត​កន្លែង​ដាំ​ទំពាំងបាយជូរ​ធំ​បំផុត​របស់​​បារាំង​គឺ​ទីក្រុង​ប័រ​ដូ (Bordeaux) សម្រាប់​ថ្ងៃទី​បី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា ដោយ​មិន​មាន​ការថយចុះ​សីតុណ្ហភាព​ក្តៅ​ស្ទើ​រប្រេះ​ក្រ​ហែង ដែល​បាន​ឃើញ​មុន​ពេល​ចុង​សប្តាហ៍​មុន​នោះទេ​។​

​ភ្លើង​នៅ​តំបន់​ជី​រ៉ូដ (Gironde) ដែល​ជា​ភ្លើង​ឆេះ​ព្រៃធំ​បំផុត​មួយ​នៅ​ប្រទេស​បារាំង បាន​បង្ខំ​មនុស្ស​រាប់ពាន់​នាក់​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន និង​បំផ្លាញ​ព្រៃឈើ​ជាង ៦.៨០០ ហិកតា​។​

​លោក ហ្គ្រេ​ហ្គោរី អាល់​ឡូញ (Gregory Allione) មក​ពី​អង្គភាព​ពន្លត់​អគ្គិភ័យ​បារាំង FNSPF បាន​ប្រាប់​វិទ្យុ RTL​ថា “​ភ្លើងព្រៃ​នេះ​ជា​សត្វ​ចម្លែក វា​ជា​បិសាច​”​។​

​ភ្លើងព្រៃ​ជី​រ៉ូដ​គឺជា​ភ្លើងព្រៃ​មួយ​ក្នុងចំណោម​ភ្លើងព្រៃ​ជាច្រើន​កន្លែង ដែល​បាន​ឆាបឆេះ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​ក្នុង​រដូវក្តៅ​នេះ ដែល​បង្កឡើង​ដោយ​រលក​កម្តៅ ដែល​បាន​ដុត​រោលរាល​ទ្វីប​នេះ​និង​នាំមក​នូវ​​សីតុណ្ហភាព​ខ្ពស់បំផុត​។​

​នាយករដ្ឋមន្ត្រី អេ​លីហ្សា​បេ​ត ប៊​ន (Elisabeth Borne) គ្រោង​ចុះទៅ​មើល​តំបន់​នេះ​នៅ​ពេល​ក្រោយ​។​

​អាជ្ញាធរ​បាន​ព្រមាន​ថា សីតុណ្ហភាព​ក្នុង​តំបន់​នឹង​ឡើងដល់ ៤០ អង្សា​សេ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បន្ត​ឡើង​ខ្ពស់​ទៀត​រហូតដល់​ថ្ងៃ​សៅរ៍​៕

ភ្លើង​នៅ​តំបន់​ជី​រ៉ូដ​បំផ្លាញ​ព្រៃឈើ​ជាង ៦.៨០០ ហិកតា ។​អាជ្ញាធរ​សង្ស័យ​មាន​អ្នក​លួច​ដុត​ដែលនាំអោយ​មាន​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅ​បារាំង​

Post navigation