Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បារាំង​មិន​ច្រាន​ចោល​លទ្ធភាព​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយ​ក្រែនទេ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មករា​ថា​បារាំង​មិន​បាន​ច្រាន​ចោល​ការបញ្ជូន​យន្តហោះ​ចម្បាំង​ទៅកាន់​អ៊ុ​យក្រែន​​នោះទេ ប៉ុន្តែ​បាន​ដាក់ចេញ​នូវ​លក្ខខណ្ឌ​ជា​ច្រើន មុន​ពេល​ជំហាន​ដ៏​សំខាន់​បែបនេះ​អាច​នឹង​ត្រូវ​ធ្វើឡើង​។​

​បារាំង​បាន​បញ្ជូន​ឱ្យ​អ៊ុយ​ក្រែន​នូវ​ប្រព័ន្ធ​ការពារ​ដែ​ន​អាកាស ឈុត​រ៉ុក្កែត​លី​លើ​ស្មា កាំភ្លើង​ធំ និង​ឧបករណ៍​យោធា​ផ្សេងទៀត ហើយ​បាន​សន្យា​បញ្ជូន​រថពាសដែក​ប្រយុទ្ធ និង​រថពាសដែក​ឈ្លប​យកការណ៍ ប៉ុន្តែ​មិន​ហ៊ាន​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ឬ​អាវុធ​ធុន​ធ្ងន់​ជាង​នេះ​នោះ​ទេ​។​

​នៅពេល​សួរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ឡាអេ​កាលពី​ថ្ងៃ​ចន្ទ​ថា​តើ​បារាំង​កំពុង​ពិចារណា​បញ្ជូន​យន្តហោះ​ចម្បាំង​ដែរ​ឬ​យ៉ាងណា លោក​ម៉ា​ក្រុង​បាន​និយាយថា “​គ្មានអ្វី​ត្រូវបាន​ដកចេញ​ទេ​” ដរាបណា​លក្ខខណ្ឌ​មួយចំនួន​ត្រូវបាន​បំពេញ​។​

​លោក​ម៉ា​ក្រុង​និយាយថា លក្ខខណ្ឌ​ទាំង​នោះ រួមមាន ការ​ផ្តល់​ឧបករណ៍​បែប​នេះ​នឹង​មិន​នាំឱ្យ​មាន​ការកើនឡើង​នៃ​ភាព​តានតឹង ឬ​ត្រូវ​បាន​ប្រើ​ដើម្បី “​ប៉ះពាល់​ទឹកដី​រុស្ស៊ី​” ហើយ​ដូច្នេះ “​វា​នឹង​មិន​ធ្វើឱ្យ​សមត្ថភាព​របស់​កងទ័ព​បារាំង​ចុះ​ខ្សោយ​នោះទេ​”​។​

​លោក​ក៏​បាន​និយាយ​ដែរ​ថា អ៊ុយ​ក្រែន​ត្រូវតែ​ស្នើ​សុំ​ជា​ផ្លូវការ​នូវ​យន្តហោះ​ទាំងនោះ​។ លោក​បាន​កត់សម្គាល់​ថា លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុ​យក្រែន លោក អូ​ឡេក​ស៊ី រ៉េ​ស​នី​កូវ (Oleksii Reznikov) នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​អង្គារ​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅពេល​ត្រូវ​បាន​សួរ​ដោយ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា​តើ​រដ្ឋបាល​របស់​លោកបៃ​ដិន​កំពុង​ពិចារណា​បញ្ជូន​យន្តហោះ​ចម្បាំង F16 ដល់​អ៊ុយ​ក្រែនឬ​យ៉ាងណា ប្រធានាធិបតី​​អាម៉េរិក ចូ បៃ​ដិន បាន​ឆ្លើយតប​ថា “​ទេ​” ។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​របស់​លោកបៃ​ដិន លោក ច​ន ហ្វី​ន័រ (Jon Finer) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ MSNBC​កាលពី​សប្តាហ៍​​មុន​ថា សហរដ្ឋ​អាម៉េរិក​នឹង​ពិភាក្សា​អំពី​យន្តហោះ​ចម្បាំង “​ដោយ​ប្រុងប្រយ័ត្ន​” ជាមួយ​អ៊ុយ​ក្រែ​ន​និង​សម្ពន្ធមិត្ត​៕

​លោក​ម៉ា​ក្រុង(ឆ្វេង)​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ហូឡង់​នៅទី​ក្រុងឡាអេ​កាលពី​ថ្ងៃ​ចន្ទ

Post navigation