Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បារាំង​និង​អូស្ត្រាលី​ពង្រឹង​ទំនាក់ទំនង​ក្រោយ​មាន​ជម្លោះ​ជុំវិញ​ការលក់​នាវាមុជទឹក​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​អូស្ត្រាលី​និង​បារាំង​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​ការជំរុញ​ថ្មី​មួយ​ដើម្បី​ជួសជុល​ទំនាក់ទំនង​ឡើងវិញ​ពោលគឺ​១៦​ខែ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​កង់​បេរ៉ា​​បាន​លុបចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹក​ដ៏​ធំ​មួយ​ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុងប៉ារីស​ខឹងច្រឡោត​។​

​ជម្លោះ​ដ៏​ជូរចត់​នេះ​បាន​ផ្ទុះឡើង​ក្នុង​ខែកញ្ញា ឆ្នាំ ២០២១ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​មុន​របស់​អូស្ត្រាលី លោក ស្កុត ម៉ូ​រី​សុន (Scott Morrison)​បាន​លុបចោល​កិច្ចសន្យា​ភ្លាមៗ​សម្រាប់​បារាំង​សាងសង់​​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​ប្រេងម៉ាស៊ូត​សំរាប់​លក់​អោយ​អូស្ត្រាលី និង​បាន​ប្រកាស​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​អាម៉េរិកឬ​អង់គ្លេស​ជំនួស​វិញ​។​

​ជម្លោះ​អំពី​នាវាមុជទឹក​នេះ​បាន​កើត​ឡើង​ជា​ផ្នែក​នៃ​សន្ធិសញ្ញា​សន្តិសុខ​ថ្មី​មួយ​រវាង​អូស្ត្រាលី អង់គ្លេស និង​សហរដ្ឋ​អាម៉េរិក ដែល​គេ​ហៅថា AUKUS ក្នុង​គោលបំណង​ប្រឆាំង​នឹង​ចិន​ដែល​កំពុង​កើន​​ឡើង​ឥទ្ធិពល​។​

​ជម្លោះ​នេះ​បាន​ធ្វើឱ្យ​ខូច​ដល់​ទំនាក់ទំនង​និង​គំរាម​ពន្លិច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​និង​អូស្ត្រាលី ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ចាប់ផ្តើម​ផ្សះផ្សា ចាប់តាំងពី​នាយករដ្ឋមន្ត្រី អាន​ថូ​នី អាល់​បាណេ​ស (Anthony Albanese) ឡើង​កាន់​អំណាច​នៅ​ទីក្រុង​កង់​បេរ៉ា ដោយ​ប្តេជ្ញា​ជួសជុល​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉ារីស​។​

​កាលពី​ខែ​វិច្ឆិកា ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយថា ការផ្តល់ជូន​នាវាមុជទឹក​របស់​ប្រទេស​គាត់ “​នៅតែ​មាន​នៅ​លើ​តុ​”​គឺ​មួយ​ថ្ងៃ​គត់​បន្ទាប់ពី​បាន​ជួប​ជាមួយ​​លោក​អាល់​បាណេ​ស​ក្នុង​កិច្ចប្រជុំកំពូល G20 ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក​ម៉ា​ក្រុង​បាន​និយាយថា នាវាមុជទឹក​នឹងមាន​លក្ខណៈ​ធម្មតា មិនមែន​ដើរ​ដោយ​នុយក្លេអ៊ែរ​ទេ ហើយ​នឹង​ត្រូវ​សាងសង់​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

​លោក​អាល់​បាណេ​ស​បាន​សាទរ​ចំពោះ​ការ​ចាប់ផ្តើមថ្មី​នៃ​ទំនាក់ទំនង​នេះ​រួច​ហើយ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉ារីស ដោយ​សង្កត់ធ្ងន់​ថា​លោក​នឹង​ធ្វើ​សកម្មភាព​ដោយ “​ការជឿ​ទុកចិត្ត ការគោរព និង​ភាពស្មោះត្រង់​” ក្នុង​ទំនាក់ទំនង​របស់​គាត់​ជាមួយ​លោក​ម៉ា​ក្រុង​៕

​លោក​ម៉ា​ក្រុង​និង​លោក​អាល់​បាណេ​សបាន​ប៉ះប៉ូវ​ទំនាក់ទំនង​ឡើងវិញ ក្រោយ​មាន​ជម្លោះ​អំពី​នាវា​មុជទឹក

Post navigation