Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បៃ​ដិន​៖ ហានិភ័យ​នៃ​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​វិបត្តិ​ឆ្នាំ​៦២

Views: 6

​ប្រែ​សម្រួល​៖ បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា​ថា ហានិភ័យ​នៃ​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ផ្តាច់​ព្រាត់​រវាង​សភាវ​ល្អ​និង​អាក្រក់​កំពុង​​ឈាន​ដល់​កំរិត​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​វិបត្តិ​កាំជ្រួច​គុយបា​ឆ្នាំ​១៩៦២ នៅ​ពេល​ពួក​មន្ត្រី​រុស្ស៊ី​គិតតែ​និយាយ​អំពី​លទ្ធភាព​ប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រក​ល​យុទ្ធ​ក្រោយ​កងកម្លាំង​របស់​ខ្លួន​ជួប​បរាជ័យ​ជា​បន្ត​​បន្ទាប់​នៅ​សមរភូមិ​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែន​អស់​ពេល​ប្រាំបី​ខែ​មកនេះ​។​

​ថ្លែង​នៅ​ពិធី​រៃ​អង្គាស​ប្រាក់​មួយ​សំរាប់​គណៈកម្មាធិការ​យុទ្ធនាការ​ព្រឹទ្ធសភា​របស់​បក្ស​ប្រជាធិបតេយ្យ លោកបៃ​ដិន បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី​«​មិន​លេងសើច​ទេ​នៅ​ពេល​គាត់​និយាយ​អំពី​ការ​​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ ឬ​សព្វាវុធ​គីមី​និង​ជីវសាស្ត្រ​»​។​

​លោកបៃ​ដិនបាន​បន្ថែមថា «​យើង​មិន​ដែល​បាន​ប្រឈម​លទ្ធភាព​ផ្ទុះ​សង្គ្រាម​បែប​នេះ​នេះ​ចាប់តាំងពី​សម័យ​កេណ្ឌ​ឌី​និង​វិបត្តិ​កាំជ្រួច​គុយបា​»​។​

​ប្រធានាធិបតី​អាម៉េរិក​ក៏​ព្រមាន​ថា ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​កំលាំង​ខ្សោយ​ណាមួយ​អាច​រាលដាល​ទៅ​ជា​ជម្លោះ​លែង​អាច​គ្រប់គ្រង​បាន​និង​បង្ក​មហន្តរាយ​ដល់​ពិភពលោក​។​លោក​ថា​«​ខ្ញុំ​មិន​មើល​​ឃើញ​ថា​ការប្រើ​សព្វាវុធ​កល​យុទ្ធ​ណាមួយ​វា​ងាយស្រួល​ទេ និង​វា​មិន​បញ្ចប់​ត្រឹម​បាញ់​នុយក្លេអ៊ែរ​ទៅមក​ប៉ុណ្ណឹង​ទេ​»​។​

​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ពួក​មន្ត្រី​អាម៉េរិក​បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​ប្រើ​សព្វាវុធ​មហា​ប្រល័យ​នៅ​អ៊ុ​យក្រែន នៅ​ពេល​ខ្លួន​ជួប​បរាជ័យ​យុទ្ធសាស្ត្រ​បន្តបន្ទាប់​នៅលើ​សមរភូមិ​។​ទោះជា​​យ៉ាងណា នៅ​ពេល​ចុង​ក្រោយ​បំផុត​នៅ​សប្តាហ៍​នេះ​ពួក​មន្ត្រី​អាម៉េរិក​បាន​និយាយថា​ពួកគេ​មិន​បាន​សង្កេត​ឃើញ​ការ​ចល័ត​កងកម្លាំង​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​នៅឡើយ​ទេ​ដែល​ជា​សញ្ញា​តំរូវ​អោយ​កងកម្លាំង​​នុយក្លេអ៊ែរ​អាម៉េរិក​ប្រុងប្រៀប​ខ្លួន​ផង​ដែរ​៕

​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន ក្នុង​ពិធី​មួយ​ក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​៦​តុលា​

Post navigation