Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បៃ​ដិន​បដិសេធ​មិន​ផ្តល់​យន្ត​ហោះ​F-16​ដល់​អ៊ុ​យក្រែន​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​នឹង​មិន​ផ្តល់​យន្តហោះ​ប្រយុទ្ធ​ធុន​F-16​ដែល​អ៊ុយ​ក្រែន​ស្នើសុំ​សំរាប់​ប្រយុទ្ធ​ទល់នឹង​រុស្ស៊ី​នោះទេ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធានាធិបតី ចូ បៃដិនកា​លពី​​ថ្ងៃ​ចន្ទ នៅពេល​កងកម្លាំង​រុស្ស៊ី​អះអាង​អំពី​ការ​វាយ​ដណ្តើម​​តំបន់​មួយចំនួន​នៅ​អ៊ុយ​ក្រែន​ខាងកើត​មក​កាន់កាប់​វិញ។​

​បើ​តាម​ទីប្រឹក្សា​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​ម្នាក់ អ៊ុយ​ក្រែន​មាន​ផែន​ការជំរុញអោ​យ​លោកខាងលិច​ផ្តល់​យន្តហោះ​ជំនាន់​ទី​បួន ដូចជា F-16​ដល់​ខ្លួន​បន្ទាប់ពី​បញ្ចុះបញ្ចូល​អោយ​ពួកគេ​សន្យា​ប្រគល់​​រថក្រោះ​ប្រយុទ្ធ​រាប់រយ​គ្រឿង​ដល់​ខ្លួន​កាលពី​សប្តាហ៍​មុន ហើយ​អ្នកនាំពាក្យ​កងទ័ពអាកាស​អ៊ុយ​ក្រែន​ថែមទាំង​បាន​និយាយថា វា​ត្រូវ​ចំណាយ​ពេល​កន្លះ​ឆ្នាំ​ដើម្បី​អាកាសយានិក​អ៊ុយ​ក្រែន​រៀន​ប្រើប្រាស់​​និង​បញ្ជា​យន្តហោះ​ប្រយុទ្ធ​ដូច្នេះ​។​

​តែនៅពេល​ត្រូវ​បាន​សួរថា​តើ​អាម៉េរិក​នឹង​ប្រគល់​យន្តហោះ F-16​ដល់​អ៊ុយ​ក្រែនឬ លោកបៃ​ដិនបាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា​«​ទេ​»​។​

​ចម្លើយ​ដ៏​ច្បាស់​នេះ​កើត​ឡើង​ក្រោយ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី បាន​និយាយថា​រុស្ស៊ី​បានចាប់ផ្តើម​ការ​ប្រហារ​សងសឹក​លើ​កងកម្លាំង​អ៊ុយ​ក្រែន​ជាមួយនឹង​ការវាយប្រហារ​ជាប់ជា​​ប្រចាំ​នៅ​ខាងកើត​ប្រទេស​។​លោក​បាន​ព្រមាន​ប៉ុន្មាន​សប្តាហ៍​មក​ហើយ​ថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​មានបំណង​បង្កើន​ការវាយប្រហារ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែន​ក្រោយ​ប្រទាញប្រទង់​អស់​ពេល​ប្រមាណ​ពីរ​ខែ​នៅ​​តាម​ខ្សែត្រៀមជួរមុខ​ចាប់​ពី​ខាងត្បូង​ដល់​ខាងកើត​អ៊ុ​យក្រែន​។​

​សូមបញ្ជាក់​ថា អ៊ុយ​ក្រែន​ទទួលបាន​ការលើកទឹ​ក​ចិត្តដ៏​ធំ​កាលពី​សប្តាហ៍​មុន​នៅ​ពេល​អាល្លឺម៉ង់​និង​អាម៉េរិក​ប្រកាស​ផែនការ​ផ្តល់​រថក្រោះ​ធុន​ធ្ងន់​ដល់​អ៊ុយ​ក្រែន​ដោយ​បញ្ចប់​ការជាប់គាំ​ង​ការទូត​អស់​ពេល​​រាប់​សប្តាហ៍​៕

​បៃ​ដិន បដិសេធ​ការផ្តល់​យន្តហោះ F-16​ដល់​អ៊ុយ​ក្រែ​ននៅពេលនេះ តែ​មិន​ធានា​ថា​អ​ត់​ទេ​នៅពេល​អនាគត​

Post navigation