Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បច្ចុប្បន្ន​មាន​មនុស្ស​ជាង​៣៨​លាន​នាក់ កំពុង​រស់នៅ​ជាមួយ​មេរោគ​​និង​ជំងឺអេដស៍​ ហើយ​​ជាង​៤០​លាន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះនៅ​ទូទាំង​ពិភពលោក

Views: 11

ដោយ​៖ វ៉ៃ​កូ​/​ស្វាយរៀង​៖ លោក សុខា រ៉ា​ម អភិបាលរង​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​មានប្រសាសន៍ថាៈ បើ​យោងតាម​ស្ថិតិ​ចុងក្រោយ​របស់ UNAIDS មនុស្ស​ជាង ៣៨​លាន​នាក់ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​ទូទាំង​ពិភពលោក ហើយ​មនុស្ស​ជាង ៤០​លាន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ ដែល​ទាក់ទង​នឹង​ជំងឺអេដស៍ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​។ ខណៈ​មនុស្ស​រាប់លាន​នាក់​សព្វថ្ងៃនេះ កំពុង​ទទួល​បានការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេ​រោ​គេ​អ​ដស៍​។

​ការ​ថ្លែង​បែបនេះ​របស់​អភិបាលរង​ខេត្តស្វាយរៀង ខណៈដែល​លោក តំណាង​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ទិវា ពិភពលោក​ប្រយុទ្ធ នឹង​ជំងឺអេដស៍​១​ធ្នូ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ រក្សា​សន្យា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​មិនទាន់​បញ្ចប់​ទេ នៅ​វិទ្យាល័យ​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ លោក​វេជ្ជ​ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រី​ដែល​ពាក់ព័ន្ធ​ចំនួន​៦៥០​នាក់​ផងដែរ​។

​លោក​អភិបាលរង​ខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ប្រព្រឹត្ត ឬ​សង្ស័យ​បាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍​, ត្រូវ​ស្វែងរក​សេវា​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ដោយ​រក្សា​ការសម្ងាត់​នៅតាម​សេវាសាធារណៈ សេវា​អង្គការ​សង្គម​ស៊ីវិល សេវា​ឯកជន ដើម្បី​អាច​សម្រេចចិត្ត​ទៅ​ទទួល​សេវា​ថែទាំ និង​ព្យាបាល​បន្តបាន​ទាន់ពេលវេលា​។ ហើយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ត្រូវ​ស្វែងរក​សេវា​ថែទាំ និង​ពិនិត្យ​ផ្ទៃពោះ ឱ្យបាន​យ៉ាងតិច ៤​ដង និង​ទៀងទាត់ តាម​ការណែនាំ​រប​ស់បុ​គ្គ​លិ​ក​ពេទ្យ ដើម្បី​សុខភាព​មាតា និង​ទារក ជាពិសេស​អាចជួយ​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍ និង​មេរោគ​ស្វាយ​ពី​ម្តាយ​ទៅ​ទារក​ផងដែរ​។

​លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់​នាយក​ប្រចាំ​តំបន់​អាស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​បាន​ឲ្យ​ដឹងថា ឆ្នាំនេះ មូ​និ​ធិ​ថែទាំ​សុខភាព​អេដស៍ (AHF) ប្រារព្ធ​ទិវា​ពិភពលោក អេដស៍​ឆ្នាំ ២០២២ ក្រោម​ប្រធានបទ “​មិនទាន់​បញ្ចប់​ទេ​” ដើម្បី​រំលឹក​ដល់​មេដឹកនាំ​ពិភពលោក ស្ថាប័ន​សុខភាព​សាធារណៈ​ពិភពលោក និង​សង្គម​ស៊ីវិល ថា​ការងារ​ជាច្រើន​នៅតែមាន ប្រសិនបើ​យើង​ធ្វើ មួយថ្ងៃ​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​។ របាយការណ៍​បង្ហាញថា​ពិភពលោក​មានការ​ព្រួយបារម្ភ​យ៉ាង ខ្លាំង​ក្នុងការ​កាត់បន្ថយ​ការឆ្លង​ថ្មី និង​អត្រា​មរណៈ​។​

​លោក​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ និង​អ្នកតស៊ូ​មតិ​ក្នុងប្រទេស​ទាំងអស់​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ ការធ្វើ​តេស្ត និង​ការព្យាបាល​មេរោគ​អេដស៍​នៅ​ទូទាំង​ពិភពលោក ដើម្បី​ពន្យឺត​អត្រា​ឆ្លង​មេរោគ​អេដស៍​ថ្មី​ដែល​កំពុង​កើន ឡើង​យ៉ាង​ឆាប់រហ័ស និង​ការពារ​សមិទ្ធផល ដ៏​មានតម្លៃ​ដែល​បានធ្វើ​កន្លងមក​។

​សូមបញ្ជាក់ថា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF ជា​អង្គការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ធំ ជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​បច្ចុប្បន្ន​អង្គការ​កំពុងផ្តល់​ការព្យាបាល ថែទាំ និង​សេវាកម្ម​ដល់ មនុស្ស​ជាង ១,៤៧​លាន​នាក់ នៅក្នុង​៤៥​ប្រទេស​ទូទាំង​ពិភពលោក ដូចជា​នៅ​សហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិក​ឡាទីន កា​រា​បៀ​ន តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប​ខាងកើត​ជាដើម​៕​

Post navigation