Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បេ​ក្ខ​នារី​វ័យ​៥៦​ឆ្នាំ​មួយរូប​បាន​ចូលរួម​ប្រឡង​បាក់​ឌុប​បំពេញ​ក្តី​បំណង​របស់ខ្លួន​

Views: 5

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ ដោយ​ការចង់បាន​សញ្ញាបត្រ​បាក់​ឌុប និង​ពិសេស​ចង់​បំពេញ​ក្តី​បំណង​របស់ខ្លួន ស្ត្រី​មួយរូប​ដែល​ឈានចូល​វ័យ​ចំណាស់​ទៅហើយ បានមក​ចូលរួម​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​៖ ០៥ ធ្នូ ២០២២​នេះ​។​

​បើតាម​ក្រសួង​អប់រំ​បានឱ្យដឹងថា​៖ ស្ត្រី​ដែលមាន​អាយុ​ច្រើន ហើយ​មក​ចូលរួម​ប្រឡង​យក​សញ្ញាបត្រ​បាក់​ឌុប​ជាមួយ​បណ្តា​យុវជន យុវនារី​នេះ​មានឈ្មោះ​អ្នកគ្រូ ហែម ស៊ី​ណាត គាត់​ជា​គ្រូ​អក្ខរកម្ម អាយុ ៥៦ ឆ្នាំ នៅ​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

ប្រភពពី​មន្ត្រី​ក្រសួង​អប់រំ​បានឱ្យដឹងថា​ស្ត្រី​រូបនេះ​បាន​ប្រឡង​មណ្ឌល​ប្រឡង​សកល​វិទ្យាល័យ​ជាតិ​មានជ័យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​៕​/R

Post navigation