Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បេីកយុទ្ធនាការ ចុះវាស់វែង​ កំណត់​និយាមការក្បាលដី​ និងអត្តសញ្ញាណ អ្នកកាន់កាប់ដី​ និងសំណង់ ខុសច្បាប់​ ក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា

Views: 1

ដោយៈបាយ័ន / សៀមរាបៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបេីកយុទ្ធនាការ ចុះវាស់វែង​កំណត់​និយាមការក្បាលដី​ និងអត្តសញ្ញាណអ្នកកាន់កាប់ដី​ និងសំណង់ខុសច្បាប់​ ក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរអប្សរា​ ក្នុងក្រុងសៀមរាប​ ។

ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយ បញ្ហាសំណង់ ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា រួមជាមួយ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស លោក ទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប និងជាអនុប្រធាន ក្រុមការងារតម្រង់ទិស ។

យុទ្ធនាការនេះ ធ្វើឡើង ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជី ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៩២ មានទំហំ ៤០១ គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត ។ កម្ពុជា ក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារ តំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ នៃដួងព្រលឹងរបស់ជាតិ ក៏ដូចជា តម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។

ដោយសារតែព្រះរាជក្រឹត្យ លេខ០០១ នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុក រមណីយដ្ឋានអង្គរ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។

សូមបញ្ជាក់ថា ថ្មីៗនេះ នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាស សាងសង់សំណង់ ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ ជាច្រើនទៀត ដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ ហើយសំណង់ខុសច្បាប់ អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយខ្លួនឯង។

ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ ខុសច្បាប់ ហាមឃាត់ការទិញ លក់ដីធ្លី និងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត៕/V

Post navigation