Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បេក្ខជន​Cambodia Idoll ណាន់ វី​សា ពី​កម្មករសំណង់​ចំណាកស្រុក កូនកំព្រា មកឈរ​លើ​ឆាក​លំដាប់​ពិភពលោក​

Views: 1

ដោយៈ​សុផល​/​ភ្នំពេញ​៖​ថ្មីៗ​នេះ​មានការ​រិះគន់​ជាច្រើន​ពី​ទស្សនិកជន​មួយចំនួន​តូច​ដែល​តាមដាន​កម្មវិធី​Cambodia Idoll ទៅលើ​បេក្ខជន​ឈ្មោះ ណាន់ វី​សា (Nan Visa) ដែលថា គាត់​មាន​អំនួត​ពេក ចរិត​ឡូយ មាន​ភាពជឿជាក់​ពេក និង​ពាក្យរិះគន់​ជាច្រើន​ទៀត​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ បេក្ខជន​រូបនេះ មិន​ខឹង ឬ​អន់ចិត្ត​ចំពោះ​អ្នកគាំទ្រ​ដែល​បាន​រិះគន់​គាត់​ឡើយ និង​ក៏​សូម​អរគុណ​ហ្វេ​ន​ជាច្រើន​ទៀត​ដែល​គាំទ្រ ស្រឡាញ់​រូបគាត់​។​

​ណាន់ វី​សា បាន​និយាយថា​៖ និយាយ​ដោយស្មោះ​ត្រង់​ទៅ រូបគាត់​មិនមាន​ចរិតលក្ខណៈ​ដូច​គេ​រិះគន់​នោះទេ​។​តាមពិត​ក្នុងពេល​ប្រឡង ឬ​ច្រៀង ឬ​នៅមុខ​ទស្សនិកជន​លោក​គ្រាន់តែ​បង្ហាញ​នូវ​ភាពជឿជាក់ បង្ហាញ​នូវ​អ្វី​ដែលជា​ទំនុកចិត្ត​ខ្លួនឯង​និង​បង្ហាញ​អ្វីដែល​គាត់​តាំងចិត្ត​ធ្វើឱ្យបាន​ប៉ុណ្ណោះ មិនមែនជា​អំណួត​នោះទេ​។​

​គួរ​កត់សម្គាល់ថា ណាន់ វី​សា ជា​មនុស្ស​តស៊ូ និង​គួរឱ្យ​អាណិត​។​គាត់​បានក្លាយ​ពី​កម្មករសំណង់​ចំណាកស្រុក មកឈរ​លើ​ឆាក​លំដាប់​ពិភពលោក​Cambodia Idol គាត់​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់​។​

​លោកអ្នក​ប្រហែលជា​បានឃើញ​ហើយ​គឺ​យុវជន​រូបនេះ គឺមាន​ភាព​តស៊ូ អត់ធ្មត់ ពុះពារ​គ្រប់​ឧបសគ្គ ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន ទំរាំ​អាច​ក្រោកឈរ ដល់​សព្វថ្ងៃ ដើម្បី​ស្វែង​រកក្តី​សុបិន​។ ដូច​អ្នក​ទាំងអស់គ្នា​បានដឹង កាលពី​វគ្គ​ដំបូង Judge Audition មក​អ៊ីចឹង គឺ​វី​សា ជា​កូនកំព្រា​ឪពុក​តាំងពី​តូច ចំណែក​ម្តាយ​ត្រូវ​ជាប់ពន្ធនាគារ តើ​គ្រួសារ​មួយ​ដែល​គ្មាន​ជំហរ​មេបា តើ​កូនៗ​នឹង​ទៅជា​យ៉ាងណា រសាត់ អណ្តែត​ដល់​ណា​? វី​សា ត្រូវ​រស់នៅ​ជាមួយ​តា​យាយ ហើយ​ដោយសារតែ​ជីវភាព​ខ្សត់ ទើបបាន​ចំណាកស្រុក​ទៅធ្វើ​កម្មករសំណង់​នៅ​ប្រទេស​ថៃ​។ វី​សា ជា​មនុស្ស​ដែលមាន​ក្តី​ស្រមៃ​ធំ និង​ដើរ​តាម​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួនឯង ទើប​ត្រលប់មក​ខ្មែរ​វិញ​។

​នៅពេល​គាត់​បានបង្ហាញ​ភាព​រឹងប៉ឹង មិន​បង្ហាញ​ភាពទន់ខ្សោយ យក​សមត្ថភាព និង​ភាពជឿជាក់ មកលើ​ឆាក បែរជា​ត្រូវ​បានទទួល​ពាក្យ​វាយប្រហារ​យ៉ាង​ចាស់ដៃ ដូចជា​អា​ជោរ អា​ជឿជាក់ អា​អំនួត មុខ​អឿ …. ជាដើម ) ដោយ​មិន​ខ្វល់ មិន​មើលឃើញ​ពី​សមត្ថភាព​របស់គេ​ឡើយ​។​

​អ្នក​ដែល​បាន​ស្គាល់ វី​សា ប្រាកដជា​បានដឹង​ច្បាស់ថាវី​សាជា​មនុស្ស​រួសរាយ​ណាស់ប្រជាប្រិយ អត្តច​រិ​ក​ស្លូតបូត បុគ្គលិកលក្ខណៈ​ល្អ ចេះ​គោរព​ចាស់ទុំហើយ​ការ​និយា​យ​ស្តី​គឺ ច្បាស់លាស់ បែប​ផ្លូវការ តែ​ក៏​កំប្លែង​ខ្លះ​ដែរ គឺ​មិន​ដូច​អ្វីដែល​អ្នកផ្សេង​គិត​ឡើយ (​ថា និយាយ​រៀប​ឬ​ក​ពារ និយាយ​កាច់​តុង​ជាដើម​) នេះ​ជា​ធម្មជាតិ​ពី​កំណើត​របស់​វី​សារ ក្នុងការ​និយាយស្តី និង​ដោយសារតែ​ជា​បុគ្គលិក​លក់​ឡាន គឺ​ត្រូវ​ចេះ​និយាយស្តី​ពិ​រោះ​ពិសារ​។​

​វិ​សា បានលើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​ករប​សើ​គាត់​ថា​៖«​ជីវិត​ជាការ​តស៊ូ មិន​ថា​យើង​ធ្លាប់​លំបាក​យ៉ាងណា ឱ្យតែ​យើង​មាន​ក្តី​ស្រមៃ ហើយ ខំ​ពុះពារ តស៊ូ ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​តាមរក​ក្តី​ស្រ​ម៉ៃ ខ្ញុំ​ជឿថា​ថ្ងៃ​ណាមួយ​យើង​នឹង​អាចធ្វើ​វា​បាន​ជាមិនខាន​។​ខ្ញុំ​ចង់​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បាក់​ទឹកចិត្ត ឬ​កំពុង​បាក់​ទឹកចិត្ត ឱ្យ​ក្រោកឈរឡើង ដើរ​ឆ្ពោះទៅមុខ ដើម្បី​តាម​ចាប់​ក្តី​ស្រ​ម៉ៃ ទោះបី​នៅសល់ ១% ក៏​យើង​ត្រូវតែ​មានសង្ឃឹម​»៕


Post navigation