Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បេក្ខនារីប្រឡងបាក់ឌុប នៅខេត្តសៀមរាបបានបំបៅដោះ កូនតូចមុនចូលប្រឡងបាក់ឌុប

Views: 1

ដោយ៖ដេប៉ូ/ភ្នំពេញ៖ រូបភាពមួយបានបង្ហាញពី សកម្មភាព នារីជាម្តាយដែលជាបេក្ខនារីប្រឡងបាក់ឌុបមួយរូបនៅខេត្តសៀមរាបបានបំបៅដោះកូនតូចរបស់ខ្លួនជាមុនសិន មុនពេលដែល ឈាន ជើងដើរចូលប្រឡងបាក់ឌុបនៅថ្ងៃទី ២នេះថ្ងៃទី៦ខែធ្នូ នេះ។

បើតាមរូបភាពបង្ហោះដោយ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ឱ្យដឹងថាបេក្ខនារីនេះមានឈ្មោះប្រឡងនៅ បន្ទប់លេខ៣ លេខតុ៧១ ឈ្មោះ ធឿន ចាន់ថា នៅ មណ្ឌលអនុវិទ្យាល័យឆ្លកអណ្តូងក្នុងខេត្តសៀមរាប។

ប្រភពខាងលើនេះបានឱ្យដឹងថានាងមានកូនតូចអាយុ១១ខែ ហើយបានយកកូនមកចូលក្នុងមណ្ឌលប្រឡង ដើម្បីបំបៅដោះកូនមុនពេលចូលបន្ទប់ប្រឡងនាព្រឹកមិញនេះ៕សរន / N

Post navigation