Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទះ​ប្រណីត​ហុងកុង​ក្នុង​គម្រោង​អចលនទ្រព្យ​ថ្លៃ​បំផុត​របស់​អាស៊ី​លក់​ខាត​ជាង​១៦​លាន​ដុល្លារ​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ផ្ទះ​អា​ផាត​មេន​ប្រណីត​មួយ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ Mount Nicholson របស់​ហុងកុង ដែល​ជា​គម្រោង​អា​ផាត​មេន​ថ្លៃ​បំផុត​មួយ​នៅ​អាស៊ី​ថ្មីៗ​នេះ​ត្រូវ​​បាន​លក់​ខាត ១៣០ លាន​ដុល្លារ​ហុងកុង (១៦,៥៧ លាន​ដុល្លារ​អាម៉េរិក​) ខណៈ​ទីផ្សារ​ផ្ទះ​ប្រណីត​ក្នុង​ទីក្រុង​នេះ​កំពុង​ពិបាក​ស្ទុះ​ងើប​ឡើងវិញ​ពី​តម្រូវការ​ខ្សោយ​។​

​អ្នកទិញ​បាន​ទិញ​ផ្ទះ​ទំហំ ៤២៧ ម៉ែត្រការ៉េ​នេះ​ក្នុងតម្លៃ ៣៩០ លាន​ដុល្លារ​ហុងកុង (៥០ លាន​ដុល្លារ​អាម៉េរិក​) នៅ​ចុង​ខែ​មករា​នេះ​បើ​យោង​តាម​ឯកសារ​ដែល​ដាក់​នៅ​ការិយាល័យ​ចុះបញ្ជី​ដីធ្លី​។​ទិន្នន័យ​​បង្ហាញថា អ្នកលក់​បាន​ទិញ​ផ្ទះ​នេះ​ក្នុងតម្លៃ ៥២០ លាន​ដុល្លារ​ហុងកុង (៦៦,៥៧ លាន​ដុល្លារ​អាម៉េរិក​) ក្នុង​ឆ្នាំ ២០១៨​។​

​ទីផ្សារ​ផ្ទះ​ប្រណីត​របស់​ហុងកុង​បាន​ស្ថិតក្រោម​សម្ពាធ​ចំពេល​មានការ​រឹតបន្តឹង​ទប់ស្កាត់​កូវី​ដ​១៩​និង​ការកើនឡើង​អត្រា​ការប្រាក់​។​

​យោងតាម​របាយការណ៍​ចុង​ក្រោយ​ពី​ភ្នាក់ងារ​អចលនទ្រព្យ Centaline បានឱ្យដឹងថា ចំនួន​នៃ​ការលក់​លំនៅដ្ឋាន​ប្រណីត​ក្នុង​រយៈពេល ១០ ខែ​ដំបូង​ក្នុង​ឆ្នាំ ២០២២ បាន​ធ្លាក់ចុះ ៦០​ភាគរយ​ធៀប​​នឹង​ឆ្នាំ​មុន​។​

​សមាមាត្រ​នៃ​ជនជាតិ​ចិនដីគោក ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​អ្នកទិញ​នៅក្នុង​ទីផ្សារ​ផ្ទះ​ប្រណីត បាន​ឈាន​ដល់​កម្រិត​ទាប​ថ្មី​មួយ​ក្នុង​ឆ្នាំ ២០២២ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ Savills ។​

​ក្រុមហ៊ុន​បាន​បន្ថែមថា ការបិទ​ព្រំដែន​ដែល​អូសបន្លាយ​ពេល​យូរ ទស្សនវិស័យ​អាជីវកម្ម​អាប់អួរ និង​ការផ្លាស់ប្តូរ​គោលនយោបាយ​បាន​ប៉ះពាល់​ដល់​ចំណង់​របស់​ជនជាតិ​ចិន​ដី​គោក​ដែល​មានទ្រព្យ​​សម្បត្តិ​សម្រាប់​ផ្ទះ​ថ្លៃៗ​នៅក្នុង​ទីក្រុង​ហុងកុង​៕

ទីផ្សារ​ផ្ទះ​ប្រណីត​របស់​ហុងកុង​បាន​ស្ថិតក្រោម​សម្ពាធ​ចំពេល​មានការ​រឹតបន្តឹង​ទប់ស្កាត់​កូវី​ដ​១៩​និង​ការកើនឡើង​អត្រា​ការប្រាក់​

Post navigation