Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​ប្រាំ​បីនាក់ និង​របួស​ជាង​ម្ភៃ​នាក់​ក្នុង​ទីក្រុង​កា​ប៊ុល​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មន្ត្រី​មន្ទីរពេទ្យ​និង​សាក្សី​បាន​និយាយថា ការផ្ទុះ​គ្រាប់បែក​នៅក្នុង​វិថី​ដ៏​មមាញឹក​មួយ​ក្នុង​ទីក្រុង​កា​ប៊ុល​របស់​អា​ហ្វ​ហ្គានី​ស្ថានកា​លពី​ថ្ងៃ​សៅរ៍​ទី​៦​សីហា​បាន​សម្លាប់​​មនុស្ស​ប្រាំ​បីនាក់​និង​របួស​២២​នាក់​ទៀត​។​

​គ្រាប់បែក​បាន​ផ្ទុះ​នៅ​សង្កាត់​ខាងលិច​ក្រុង កន្លែង​ដែល​សមាជិក​ក្រុម​អ៊ីស្លាមនិកាយ​ភាគតិច​ស៊ី​អាយ​តែង​ជួបជុំគ្នា​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​ជា​ក្រុម​សកម្មប្រយុទ្ធ​របស់​ពួក​អ៊ីស្លាម​និកាយ​ស៊ុន​នី បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​មន្ត្រី​មន្ទីរពេទ្យ​ម្នាក់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា មនុស្ស​ប្រាំបី​នាក់​បាន​ស្លាប់​និង​២២​នាក់​រងរបួស នៅពេល​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយថា ខ្លួន​បញ្ជូន​ក្រុម​ស៊ើបអង្កេត​មួយ​ទៅកាន់​​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​អ្នរងរបួស​និង​វាយតំលៃ​ការខូចខាត​។​

​ការវាយប្រហារ​នេះ​បាន​កើត​ឡើងមួយថ្ងៃ​បន្ទាប់ពី​មនុស្ស​យ៉ាង​តិច​ប្រាំបី​នាក់​ត្រូវបាន​សម្លាប់​និង​១៨​នាក់​រងរបួស​ក្នុងការ​ផ្ទុះ​មួយ​នៅ​ទីក្រុង​កា​ប៊ុល ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រកាស​ទទួលខុសត្រូវ​ផងដែរ​។​

​សូមបញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គានី​ស្ថានមិន​កាន់​កាប់គ្រប់​គ្រង​ទឹកដី​អា​ហ្វ​ហ្គានី​ស្ថាន​មួយចំណែ​កណា​ទេ តែ​ក្រុម​តូចៗ​របស់​ខ្លួន​វាយប្រហារ​ក្រុម​សាសនា​ភាគតិច​នៅ​ក្នុងប្រទេស​ព្រមទាំង​ក្រុម​ល្បាត​​របស់​ពួក​តា​លី​បង់​ដែល​កំពុងកាន់​អំណាចផងដែរ​។​

​អាជ្ញាធរ​តា​លី​បង់​ដែល​គ្រប់គ្រង​ដោយ​ពួក​អ៊ីស្លាម​និកាយ​ស៊ុន​នី បាន​និយាយថាខ្លួន​នឹង​ផ្តល់​ការការពារ​បន្ថែម​ដល់​ព្រះវិហារ​និង​ទីតាំង​ផ្សេងៗ​របស់​ក្រុម​អ៊ីស្លាម​និកាយ​ស៊ី​អាយ​៕

​យុទ្ធជន​និង​កងសន្តិសុខ​តា​លី​បង់ នៅ​កន្លែង​ផ្ទុះ​គ្រាប់​ក្នុង​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​សៅរ៍​

Post navigation